leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់ទីភ្នាក់ងារសហព័ន្ធរុស្ស៊ីទទួលបន្ទុកកិច្ចការយុវជនទស្សនកិច្ចនៅមជ្ឈមណ្ឌលកុមារទីក្រុងហូជីមិញ

ក្រុមបេសកកម្មបានទៅអុជធូប និងបូជាផ្ការំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅមជ្ឈមណ្ឌលកុមារទីក្រុងហូជីមិញ; ជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ; ចូលរួមពិធី “ដុតទៀនសម្រាប់ការតបស្នងសងគុណ” ជាមួយយុវវ័យទីក្រុង នៅទីបញ្ចុះសពយុវជនពលីទីក្រុងហូជីមិញ។ ក្នុងឱកាសនេះ តំណាងនៃភាគីទាំងពីរបានចែករំលែកអំពីសុខុមាលភាពសង្គម និងការបំពេញភារកិច្ចនយោបាយនៅតំបន់។ តំណាងទាំងឡាយបានបញ្ជាក់នូវស្មារតីស្ម័គ្រចិត្ត និងភាពច្នៃប្រឌិត ដែលជាលក្ខណៈពិសេសរបស់យុវជននៃប្រទេសទាំងពីរ វៀតណាម-រុស្ស៊ី។ នៅពេលខាងមុខ ចលនាសប្បុរសធម៌នៅប្រទេសទាំងពីរនឹងមានការរីកចម្រើន និងទាក់ទាញការចូលរួមរបស់យុវជននៅប្រទេសនីមួយៗ៕

បកប្រែដោយ Thanh Cong