តាំងពីពេលបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩២ មក ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-ឡាតវីកំពុងអភិវឌ្ឍយ៉ាងសកម្ម។ ភាគីទាំងពីរបានសហប្រតិបត្តិការយ៉ាងល្អប្រសើរនៅលើឆាកអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ និងវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM)។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាតវីបានរីកចម្រើន ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០១៨ ទទួលបាន ១៨៦.១ លានដុល្លារអាមេរិក។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា

ក្នុងវេទិកា តំណាងនៃភាគីទាំងពីរបានឧទ្ទេសនាមអំពីទីផ្សារ និងការតភ្ជាប់រវាងសហគ្រាសវៀតណាម និងសហគ្រាសឡាតវីលើវិស័យជាច្រើន។

តំណាង VCCI បានឲ្យដឹងថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម និងឡាតវីនៅមានច្រើន។ ការរៀបចំវេទិកាសហគ្រាសវៀតណាម-ឡាតវីនឹងជួយសហគ្រាសនៃប្រទេសទាំងពីរយល់ដឹងគ្នាថែមទៀត ហើយបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់សហគ្រាសឡាតវីលើកនេះមានបំណងស្វែងយល់អំពីទីផ្សារ បរិស្ថាន និងវប្បធម៌នៃការធ្វើអាជីវកម្មរបស់វៀតណាម៕

បកប្រែដោយ Thuy Anh