មានប្រសាសន៍ក្នុងព្រឹត្តិការណ៍នេះ លោក Vu Tien Loc ប្រធាន VCCI បញ្ជាក់ថា តាំងពីបង្កើតទំនាក់ទំនងការទូតដល់បច្ចុប្បន្ននេះ ទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងសិង្ហបុរីបានអភិវឌ្ឍយ៉ាងល្អប្រសើរ។ ប្រទេសសិង្ហបុរីបានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្រ្តសំខាន់របស់វៀតណាម។ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានជិត ៧.៧ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
ក្រុមប្រឹក្សាធុរកិច្ចវៀតណាម-សិង្ហបុរី

ក្រុមប្រឹក្សាធុរកិច្ចវៀតណាម-សិង្ហបុរី រួមមានសហគ្រាសវៀតណាម និងសហគ្រាសសិង្ហបុរីដ៏មានកិត្យានុភាព ដែលមានបំណងរួមវិភាគទានក្នុងការអភិវឌ្ឍវិស័យជាច្រើនរវាងវៀតណាម និងសិង្ហបុរី។ ក្រុមប្រឹក្សាធុរកិច្ចវៀតណាម-សិង្ហបុរីមិនគ្រាន់តែជាស្ពានតភ្ជាប់របស់សហគ្រាសនៃប្រទេសទាំងពីរ និងជាអង្គការរៀបចំសកម្មភាពជម្រុញពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ថែមទាំងជាស្ថាប័នទទួលយោបល់នៃសហគ្រាសដើម្បីជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរ សំដៅកសាងបរិស្ថានវិនិយោគល្អទៀតផង។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សានឹងបង្កើតឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងសហគ្រាសជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងសហព័ន្ធធុរកិច្ចសិង្ហបុរី ជាមួយសហព័ន្ធសហគ្រាសសិង្ហបុរី។

ក្នុងឱកាសនេះ VCCI និង SBF ក៏បានរៀបចំជំនួបសំណេះសំណាលរវាងសហគ្រាសវៀតណាមនិងសហគ្រាសសិង្ហបុរីក្នុងបំណងចង់ឲ្យក្រុមប្រឹក្សានិងសហគ្រាសនៃភាគីទាំងពីរពិភាក្សា និងស្វែងរកវិធានការដោះស្រាយបញ្ហានៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh