យោងតាមអត្ថបទនេះវាងាយនឹងឃើញសញ្ញាមួយចំនួននៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងរស់រវើករបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក ចាប់ពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការកសាងរាល់គំរោងអចលនទ្រព្យ និងលំនៅដ្ឋានជាដើម។ សេដ្ឋកិច្ចមានការរីកលូតលាស់ក៏បានបង្កើននូវចំនួនប្រជាជននៃវណ្ណៈកណ្តាលនៅក្នុងប្រទេសវៀតណាមផងដែរ  ហើយតាមការប៉ាន់ប្រមាណចំនួននេះនឹងកើនឡើងដល់ ៤៤ លាននាក់នៅឆ្នាំ ២០២០ សូម្បីតែចំនួននេះអាចកើនឡើងទ្វេដងនៅត្រឹមឆ្នាំ ២០៣០ ទៀតផង។

leftcenterrightdel
ប្រទេសវៀតណាមជាគំរូមួយនៃដំណើរការផ្លាស់ប្តូរ និងការអភិវឌ្ឍប្រកបដោយជោគជ័យ

 

កាសែត Business Times បានសន្និដ្ឋានថា ជោគជ័យនៃសេដ្ឋកិច្ចនេះភាគច្រើនគឺផ្អែកទៅលើរាល់គោលនយោបាយកែលម្អបរិយាកាសវិនិយោគបានជួយឲ្យវៀតណាមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេលវែង (FDI) ។

ក្រៅពីនេះអត្ថបទនេះបានលើកឡើងថា រដ្ឋាភិបាលវៀតណាមបានយល់ជ្រាបពីសក្តានុពល និងអត្ថប្រយោជន៍នៃការវិនិយោគលើវិស័យបច្ចេកវិទ្យា និងឈានមុខគេក្នុងការអភិវឌ្ឍឌីជីថលនៅក្នុងតំបន់។ នោះហើយជាមូលហេតុដែលបណ្តាតំបន់បច្ចេកវិទ្យាខ្ពស់ថ្មីត្រូវបានបង្កើតឡើងនៅកន្លែងជាច្រើនដូចជាទីក្រុងហាណូយ ទីក្រុងហូជីមិញ និងនៅតំបន់ជាច្រើនទៀត។ ការបង្រៀនបច្ចេកវិទ្យាព័ត៌មាននៅក្នុងសាលារៀនក៏ចាប់ផ្តើមនាំមកនូវលទ្ធផល និងអត្ថប្រយោជន៍ជាក់ស្តែងនៅក្នុងវិស័យនេះដែរ។

ដោយសង្កេតឃើញថា វៀតណាមមានសក្តានុពលអំពីធនធានមនុស្សបច្ចេកវិទ្យាខ្ពស់ បានជាសាជីវកម្មបច្ចេកវិទ្យាបរទេសធំៗជាច្រើនបានត្រៀមខ្លួនរួចរាល់ក្នុងការផ្ទេរខ្សែផលិតកម្មទៅវៀតណាមវិញ។ ទន្ទឹមនឹងនេះដែរ វិនិយោគិនអាជីវកម្មខ្នាតតូចជាងបានផ្តោតលើការវិនិយោគចូលសហគ្រាសបង្កើតថ្មីដែលកំពុងកើនឡើងនៃចំនួន ជាពិសេសនៅក្នុងបណ្តាសេវាកម្ម លើអ៊ីនធឺណិត និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។ បច្ចេកវិទ្យាក៏ត្រូវបានចាត់ទុកជាវិស័យមួយដែលមានសក្តានុពលដ៏ធំធេងសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។

ទាក់ទិននឹងការអភិវឌ្ឍក្នុងវិស័យបច្ចេកទេសនៅវៀតណាម កាសែតនេះបានលើកឡើងថា ជំនួសឲ្យការប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រទេសសិង្ហបុរីដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងតំបន់ វៀតណាមក៏អាចកំណត់ទិសដៅដើម្បីក្លាយទៅជាជម្រើសជំនួសមួយដែលមានឧត្តមភាពដោយមានចំនួនប្រជាជនច្រើន និងកម្លាំងពលកម្មជំនាញល្អ។ ហើយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាលក្ខខណ្ឌធ្វើពាណិជ្ជកម្មបើកទូលាយនឹងជាកត្តាធានាឲ្យប្រទេសវៀតណាមអាចអភិវឌ្ឍនូវរាល់សក្តានុពលរបស់ខ្លួន។

លើសពីនេះទៅទៀត យោងតាមកាសែតសឹង្ហបូរីមួយនេះ ប្រទេសវៀតណាមក៏មានទ្រព្យសម្បត្តិធំៗផ្សេងទៀតដែលជាកំលាំងពលកម្មដ៏សម្បូរបែប និងមានភាពប្រកួតប្រជែងយ៉ាងខ្លាំងក្លាដែរ។ ជារៀងរាល់ឆ្នាំ កម្លាំងពលកម្មនៅវៀតណាមត្រូវបានបំពេញបន្ថែមជាង ១ លាននាក់ អាស្រ័យហេតុនោះបានជួយឱ្យប្រទេសនេះមាន "រចនាសម្ព័ន្ធប្រជាជនមាស"។ កម្លាំងពលកម្មដ៏ធំ និងមានប្រាក់ខែប្រកួតប្រជែងនេះនឹងក្លាយជាកត្តាមួយដែលជួយលើកកម្ពស់ផលិតកម្ម និងការប្រើប្រាស់ទំនិញខណៈពេលដែលដើរតួនាទីជាកម្លាំងជំរុញសម្រាប់ដំណើរការអភិវឌ្ឍរបស់វៀតណាម។ អត្ថបទនេះបានអះអាងថា "ថ្វីត្បិតតែដោយគ្មានប្រទេសណាមួយអាចពឹងផ្អែកលើឧត្តមភាពដែលមកពីការមានចំនួនប្រជាជនច្រើនជារៀងរហូតបានឡើយ ដូច្នេះការវិនិយោគលើបច្ចេកវិទ្យា និងការកែលំអបរិយាកាសធុរកិច្ចគឺមានសារៈសំខាន់ណាស់" ។

នៅចុងបញ្ចប់នៃអត្ថបទនេះ អ្នកនិពន្ធលោក Alex Donov បានមានសេចក្តីសន្និដ្ឋានថា បណ្តាប្រទេសអាស៊ានមានប្រវត្ដិសាស្ដ្រសហប្រតិបត្តិការគ្នាតាំងពីយូរលង់ណាស់មកហើយ ជាពិសេសក្នុងសម័យកាលនៃការធ្វើពាណិជ្ជកម្មដែលពោរពេញទៅដោយភាពស្មុគស្មាញបច្ចុប្បន្ននេះបានជាប្រពៃណីនោះចាំបាច់ត្រូវតែពង្រឹងថែមទៀត។ តាមរយៈការអភិវឌ្ឍនូវរាល់ជំនាញបន្ថែម និងការផ្តល់អាទិភាពពាណិជ្ជកម្មផ្ទៃក្នុងសហគមន៍ អាស៊ានក៏អាចទាញយកផលប្រយោជន៍ពីសក្ដានុភាពរបស់តំបន់ដែលធ្លាប់បានជួយឲ្យប្រទេសជាសមាជិកមួយចំនួនដូចជាវៀតណាមក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមក្នុងអំឡុងពេលលឿនបំផុតនោះ។ "ជាមួយលទ្ធផលបែបនេះ វៀតណាមនឹងបន្តធ្វើជាគំរូដ៏ល្អមួយនៃដំណើរការផ្លាស់ប្តូរ និងការអភិវឌ្ឍប្រកបដោយជោគជ័យ និងជាទីមកដល់ចំពោះវិនិយោគិនបរទេសដែលមានគោលបំណងចង់ចូលរួមក្នុងសកម្មភាពនៃខឿនសេដ្ឋកិច្ចមួយនេះ៕

បកប្រែដោយ Minh Trung