កិច្ចប្រជុំនេះផ្តោតទៅលើការវាយតម្លៃសភាពការណ៍នាបច្ចុប្បន្ន និន្នាការនៃស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតំបន់ទ្វីបអាមេរិក ព្រមទាំងផលប៉ះពាល់ដល់វៀតណាម ក៏ដូចជាបញ្ហាដែលបានដាក់ចេញនាពេលខាងមុខ និងការផ្លាស់ប្តូរគ្នាដើម្បីលើកអនុសាសន៍ស្តីពីយុទ្ធសាស្រ្ត វិធានការអភិវឌ្ឍទីផ្សារក្នុងតំបន់ទ្វីបអាមេរិកសំរាប់ដំណាក់កាល២០១៩ - ២០២០។

leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai

មានសេចក្តីថ្លែងសន្និដ្ឋានក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានស្នើឲ្យប្លុកស្ថាប័នពាណិជ្ជកម្មនៅតំបន់ទ្វីបអាមេរិកគប្បីផ្តោតសំខាន់ទៅលើការអនុវត្តភារកិច្ចដែលត្រូវបានប្រគល់ឲ្យ ព្រមទាំងរួមវិភាគទានយ៉ាងសកម្មក្នុងការបំពេញនូវផែនការរបស់រដ្ឋសភានិងរដ្ឋាភិបាលដែលបានប្រគល់ជូនក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងឆ្នាំ ២០១៩ ផងដែរ។ ទន្ទឹមនឹងនេះ គប្បីផ្តោតទៅលើការអភិវឌ្ឍទីផ្សារ តាមដានយ៉ាងដិតដល់និងក្តាប់ខ្ជាប់នូវព័ត៌មានឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាអំពីភាពតានតឹងខាងនយោបាយ និងជម្លោះសង្គ្រាមក្នុងតំបន់ ដើម្បីធ្វើសេនាធិការជូនថ្នាក់ដឹកនាំក្រសួង រដ្ឋាភិបាលក្នុងកិច្ចការបញ្ជាណែនាំ និងដោះស្រាយគ្រប់ការលំបាកឲ្យទាន់ពេលវេលាផងដែរ៕

តាម vovworld.vn