ក្នុងពិធីបើក លោក Phung Duc Tien អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអំពាវនាវតំណាងផ្នែកជលផលនៃបណ្តាប្រទេសអាស៊ានឲ្យខិតខំពិភាក្សា និងឯកភាពលើផែនការ កម្មវិធី និងគម្រោងសហប្រតិបត្តិការនានាក្នុងសហគមន៍អាស៊ាននៅដំណាក់កាល ២០១៩-២០២០ និងពិភាក្សាលើបញ្ហាសំខាន់ៗក្នុងតំបន់។ ភាគីទាំងឡាយគប្បីកសាងគោលនយោបាយអភិវឌ្ឍប្រកបដោយនិរន្តរភាពនូវផ្នែកជលផលនៅក្នុងតំបន់។

leftcenterrightdel
តំណាងទាំងឡាយចូលរួមកិច្ចប្រជុំ

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ តំណាងនៃបណ្តា​ប្រទេសអាស៊ានបានបន្តពិភាក្សាលើបញ្ហាស្ដីពីការប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានការអនុញ្ញាត (IUU)  ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តា​ប្រទេសអាស៊ាន។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅដល់ថ្ងៃទី២៩ ខែមិថុន៕

បកប្រែដោយ Thuy Anh