គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀតណាម លោក Nguyen Quang Thuan រួមជាមួយការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​សិក្ខាសាលា (រូប​ថត៖ vnanet.vn)

បន្ទាប់ពីសុន្ទរកថារបស់លោកបណ្ឌិតសេដ្ឋកិច្ច Ruslan Grinberg ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ វិទ្យាស្ថានសេដ្ឋកិច្ច បណ្ឌិតសភាវិទ្យាសាស្រ្តរុស្ស៊ី បទអន្តរគមន៍ចំនួន១៣នៅឯសិក្ខាសាលានេះបានវិភាគយ៉ាងជ្រាលជ្រៅលើផលប៉ះពាល់នៃបរិបទអន្តរជាតិ និងនិន្នាការសកលភាវូបនីយកម្មសម្រាប់សេដ្ឋកិច្ចរុស្ស៊ី និងវៀតណាម ការប្រៀបធៀបគំរូអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាសន្និដ្ឋាននានាអំពីអនាគតនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ីនៅសតវត្សរ៍ទី ២១  ក្នុងក្របខ័ណ្ឌនៃតំបន់ពាណិជ្ជកម្មសេរីរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) និងវៀតណាម៕

បកប្រែដោយ Duy Hoan