leftcenterrightdel
រូបថតឧទាហរណ៍ (vneconomy.vn)

នេះក៏ជាព្រឹត្តិការណ៍ចាប់ផ្តើមកម្មវិធី Runway To The World ឆ្នាំ ២០១៩។ សហគ្រាសកូរ៉េខាងត្បូង ដែលចូលរួមកម្មវិធីលើកនេះ នឹងជួបជាមួយវិនិយោគិន និងដៃគូមានសក្កានុភាព ដើម្បីឆ្ពោះទៅការអភិវឌ្ឍទីផ្សារនៅវៀតណាម។ សហគ្រាសកូរ៉េខាងត្បូង ដែលមកស្វែងរកទីផ្សារនៅវៀតណាមលើកនេះ បានជ្រើសរើសពីសហគ្រាសចាប់ផ្តើមអាជីវកម្មចំនួន ១០០ អង្គភាព ដែលចូលរួមក្នុងកម្មវិធី Runway To The World នៅកូរ៉េខាងត្បូង។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងវៀតណាមកំពុងមានការអភិវឌ្ឍយ៉ាងល្អ សង្ឃឹមថា សហគ្រាសវៀតណាមក៏អាចស្វែងរកនិងអភិវឌ្ឍន៍នៅទីផ្សាររបស់កូរ៉េខាងត្បូងជាមិនខាន៕

តាម vovworld.vn