ជាការចាប់ផ្តើមនៃអត្ថបទដែលមានចំណងជើងថា How  Vietnam Rose to Become an ASEAN Star (យើងអាចបកប្រែថា តើវៀតណាមឈានឡើង ក្លាយជាតារាសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍បានយ៉ាងដូចម្តេច?) គេហទំព័រ Yahoo News  បានវាយតម្លៃថាវៀតណាមជាប្រទេសថាមវន្ត ដែលជាសង្គមមួយប្រាថ្នាចង់បានឈានឡើងកម្រិតជា ប្រទេសមួយមានខឿនសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងឆាប់រហ័ស។ "នៅម៉ោង៧ ព្រឹកនៅខ័ណ្ឌទី១ដ៏អ៊ូអរ នៃទីក្រុងហូជីមិញ។ អាគារខ្ពស់ៗ ត្រូវបានគ្របដោយកញ្ចក់ទាំងអស់លើផ្ទៃខាងក្រៅដែលតាក់តែងឲ្យសោភណ្ឌភាពនៃទីក្រុងនេះ។ កម្មាភិបាល បុគ្គលិកការិយាល័យវ័យក្មេងៗកំពុងជិះម៉ូតូទៅធ្វើការយ៉ាងមមាញឹក។ នៅសង្ខាងនៃផ្លូវគឺហាងលក់អាហារ រហ័សរួមទាំងនំបុ័ងដ៏ល្បីឈ្មោះ "Yahoo News បានសរសេរក្នុងអត្ថបទ។

leftcenterrightdel
 

 

នៅមិនឆ្ងាយពីខណ្ឌទី១គឺសារមន្ទីរសំណល់សង្រ្គាមដោយមានបណ្តាកន្លែងតាំងបង្ហាញរូបថត វត្ថុអនុស្សាវរីយ៍  និងឯកសារពីសម័យសង្គ្រាមវៀតណាម។ គេនឹកស្មានមិនដល់ពីការបំផ្លិចបំផ្លាញ និងការឈឺចាប់ដែលសង្គ្រាមបានបណ្តាលឱ្យវៀតណាមនោះទេ។ យោងតាម Yahoo News បានលើកឡើងថា ភាពផ្ទុយគ្នានោះបានធ្វើឱ្យគេមានអារម្មណ៍ថា កំពុងមានប្រទេសវៀតណាមពីរ។ នោះគឺវៀតណាម មួយក្នុងសម័យសង្គ្រាម និង វៀតណាមមួយក្រោយពី ការបង្រួបបង្រួមប្រទេសនៅឆ្នាំ ១៩៧៥។ " ដោយមើលឃើញនូវភាពផ្ទុយគ្នានេះធ្វើឱ្យគេជៀសមិនផុតពីការងឿងឆ្ងល់គឺធ្វើយ៉ាងដូចម្តេចដើម្បីវៀតណាមអាចមានថ្ងៃនេះ។  តើប្រទេសវៀតណាម បានធ្វើយ៉ាងដូចម្តេចដើម្បីអភិវឌ្ឍខ្លួនពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងឆ្នាំ១៩៧០ឲ្យក្លាយទៅជាប្រទេសដែលធ្វើឲ្យពាក់កណ្តាលចំនួនប្រជាជនរួចផុតពីភាពក្រីក្រត្រឹមតែក្នុងរយៈពេលប្រហែល ៣០ ឆ្នាំ? គេហទំព័រនេះវបានលើកសំណួរដូច្នោះ។

ធ្វើអត្ថាធិប្បាយឲ្យ "អព្ភូតហេតុសេដ្ឋកិច្ច" នេះ Yahoo News  បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៨៦មកម៉្លេះ វៀតណាមបានចាប់ផ្តើមបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួន។ ល្បឿននៃកំណែទម្រង់សេដ្ឋកិច្ចត្រូវបានពន្លឿន គ្រាដែលប្រទេសវៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់នៅទសវត្សរ៍ឆ្នាំ១៩៩០ ។ ជាមួយនឹងការចាប់ផ្តើមជាអ្នកនាំចេញកសិផល វៀតណាមឥឡូវនេះមានមោទនភាពដែលស្ថិតនៅក្នុងចំណោមប្រទេសនាំចេញឧបករណ៍អេឡិចត្រូនិកធំបំផុតទាំង១០នៅលើពិភពលោក។ ក្រៅពីការទាក់ទាញ ការវិនិយោគបរទេស វៀតណាមក៏បានផ្តោតសំខាន់លើ ការវិនិយោគលើវិស័យអប់រំ និងកសាងហេដ្ឋារចនាសម្ព័ន្ធ។ គេហទំព័រ Yahoo News   បានដកស្រង់របាយការណ៍ពីធនាគារពិភពលោក (WB) បានឲ្យដឹងថា ប្រទេសវៀតណាមបានចំណាយ ប្រហែល៥.៧%នៃផលិតផលក្នុងស្រុកសរុបលើវិស័យអប់រំ ហើយតួលេខនេះខ្ពស់ជាងកម្រិតមធ្យម នៃក្រុមប្រទេសនៃអង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ដែលវ៉ាដាច់សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្ត្រាលី ឬអង់គ្លេសទៀតផង។

គេហទំព័រ Yahoo News បានឱ្យដឹងទៀតថា នៅ ប្រទេសវៀតណាមស្មារតីសហគ្រាសត្រូវបានជំរុញយ៉ាងខ្លាំង អាស្រ័យហេតុនោះសហគ្រាសខ្នាតតូច និងមធ្យមត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស។ បច្ចុប្បន្នវៀតណាមជាគូប្រកួតប្រជែងខ្លាំងមួយ ចំពោះរាល់ប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់ដូចជាប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី អំពីទំហំនៃការចាប់ផ្តើមអាជីវកម្ម។ រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមយ៉ាងសកម្មដើម្បីទាក់ទាញអ្នកមានទេពកោសល្យវៀតណាមដែលបានទទួលការសិក្សានៅបរទេសដើម្បីត្រឡប់ទៅប្រទេសវិញគេហទំព័រ Yahoo News  បានឲ្យដឹងថា គ្រាន់តែ សម្លឹងមើលលើរាល់តួលេខស្ថិតិ និងចំណាត់ថ្នាក់ អន្ដរជាតិគឺអាចមើលឃើញយ៉ាងច្បាស់ពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ ដូច្នោះហើយចាប់តាំងពីឆ្នាំ ១៩៨១  ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមបាន កើនឡើងជាបន្តបន្ទាប់សូម្បីតែក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុសកលក្តី។ នៅឆ្នាំ២០១៨  វៀតណាមមាន អត្រាកំណើន GDP គួរឲ្យចាប់អារម្មណ៍ដោយសម្រេចបានជិត៧.១% ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចនៃប្រទេសធំៗ កំពុងបង្ហាញនូវសញ្ញាទទឹងមួយកន្លែង។ ទន្ទឹមនឹងនេះ GDP ចំពោះមនុស្សម្នាក់ៗបានកើនឡើងពី២៣១  ដុល្លារក្នុងឆ្នាំ១៩៨៥ ដល់២,៣៤៣ ដុល្លារនៅឆ្នាំ២០១៧។ ការវិនិយោគដោយផ្ទាល់ពីបរទេសប្រចាំឆ្នាំ (FDI) ចូលក្នុងប្រទេសវៀតណាមបានកើនឡើងច្រើនជាង៧ ដងក្នុងអំឡុងឆ្នាំ១៩៩៦-២០១៨។ ប្រទេសវៀតណាមក៏បានរីកចម្រើនយ៉ាងខ្លាំងក្នុងបរិយាកាសធុរកិច្ចដោយបានឈានដល់ចំណាត់ថ្នាក់ទី៦៩ ក្នុងឆ្នាំ២០១៨ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់ទី៩០ ក្នុងឆ្នាំ ២០១០ នៅក្នុងចំណាត់ថ្នាក់របស់ធនាគារ ពិភពលោក។

គេហទំព័រ Yahoo News បានសន្និដ្ឋានថា ជាមួយនឹងអាយុជាមធ្យមត្រឹមតែជាង៣០  ឆ្នាំនោះ កម្លាំងពលកម្មវ័យក្មេង និងពោរពេញទៅដោយថាមវន្ត អាចជួយឲ្យវៀតណាមអាចបោះជំហានឆ្ងាយជាងក្នុងវិស័យផលិតកម្ម។ ទោះជាយ៉ាងណាក៏ដោយវិស័យ សេវាកម្មគឺកំពុងធ្លាក់ចុះបើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាងរបស់ខ្លួនបើនិយាយអំពីការរួមចំណែកចូលផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ "មានបញ្ហាប្រឈមជាច្រើនដែលវៀតណាមត្រូវដោះស្រាយដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យម។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗដែលសេដ្ឋកិច្ចវៀតណាមបានធ្វើកន្លងមកគឺគួរឱ្យចាប់អារម្មណ៍ណាស់ "៕

បកប្រែដោយ Minh Trung