កិច្ចចរចាលើកនេះមានអត្ថន័យដ៏សំខាន់ខណៈពេលដែលប្រទេសចរចា RCEP ទាំងឡាយកំពុងឈានទៅរកបិទបញ្ចប់កិច្ចព្រមព្រៀង RCEP នៅចុងឆ្នាំនេះ។ ក្នុងសេចក្ដីថ្លែងការរួមដែលប្រកាសបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម RCEP កាលពីខែមីនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប រដ្ឋមន្រ្តីទាំងឡាយបានឯកភាពបង្កើនកិច្ចចរចាដើម្បីធានាឲ្យកិច្ចព្រមព្រៀង RCEP បញ្ចប់រួចរាល់ក្នុងឆ្នាំ២០១៩។

leftcenterrightdel
រូបថត៖ tapchicongthuong.vn

កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ គឺអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង និងនូវែលសេឡង់។ ទោះជាការចរចារ RCEP បានឈានចូលឆ្នាំទី៦ ក៏ដោយ ប៉ុន្តែការចរចាលើបញ្ហាសំខាន់ៗមិនទាន់បញ្ចប់រួចរាល់នៅឡើយទេ៕

បកប្រែដោយ Thuy Anh