leftcenterrightdel
រូបថតឧទាហរណ៍

ក្នុងរយៈ៤ខែដើមឆ្នាំ២០១៩ ការនាំចេញរបស់វៀតណាមបានទទួលទំហំទឹកប្រាក់ប្រមាណ ៧៨.៧៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៥.៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ ក្នុងរយៈពេល៤ខែ ការនាំចេញនៃទំនិញវៀតណាមចំនួន ១៦ ប្រភេទទទួលបានទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨១.២% ទំហំនៃការនាំចេញសរុប។ ក្រុមទំនិញផ្សេងៗ ក៏មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ដែរ។ នា៤ ខែដើមឆ្នាំ២០១៩ ប្រទេសអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដោយមានទំហំពាណិជ្ជកម្មទទួលបាន ១៧.៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨.៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន៕

បកប្រែដោយ Thuy Anh