ឯកសារសំខាន់ទាំងពីរនេះ ត្រូវបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរវាងបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM Retreat) លើកទី២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា នៅទីក្រុង Phuket ប្រទេសថៃ។

leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោក Tran Quoc Khanh ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) (រូបថត៖ vnanet.vn)

កិច្ចព្រមព្រៀង ATISA ដែលចូលជាធរមានបន្ទាប់ពី ១៨០ ថ្ងៃនៃការចុះហត្ថលេខា នឹងជួយលើកកម្ពស់ស្តង់ដារ និងប្រសិទ្ធភាពនៃបទប្បញ្ញត្ដិស្តីពីសេវាកម្មនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន កាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកកំពស់តម្លាភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មរវាងបណ្តាប្រទេសអាស៊ាន។ រីឯពិធីសារលើកទី៤ ធ្វើវិសោធនកម្ម ACIA ត្រូវបានគេរំពឹងថា នឹងជួយទាក់ទាញវិនិយោគិនមកពីបរទេសនៅក្នុងតំបន់អាស៊ានជាច្រើនបន្ថែមទៀត។

leftcenterrightdel
បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានថតរូបជាអនុស្សាវរីយ៍ បន្ទាប់ពីការចុះហត្ថលេខាលើពិធីសារលើកទី៤ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន (ACIA) (រូបថត៖ vnanet.vn)

នៅកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា វៀតណាមបានផ្តល់យោបល់ជាវិជ្ជមានជាច្រើនដែលទទួលបានការគាំទ្រពីបណ្តាប្រទេស។

នៅខាងក្រៅកិច្ចប្រជុំ គណៈប្រតិភូវៀតណាមបានជួបទ្វេភាគីជាមួយគណៈប្រតិភូឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនសំដៅជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang