លោក Le Thanh Liem បានឲ្យដឹងថា ទំនាក់​ទំ​នង​រវាង​ទីក្រុងហូជីមិញ និង​រដ្ឋនានានៃអូស្ត្រាលីត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ជា​និច្ច​។ បច្ចុប្បន្ននេះ អូស្ត្រាលីគឺជាវិនិយោគិនបរទេសដោយផ្ទាល់ធំទី១៧ ក្នុងចំណោមបណ្តា​ប្រទេស និងតំបន់ដែនដីដែលវិនិយោគនៅទីក្រុងហូជីមិញដោយមានគម្រោងចំនួន ១៨២ គម្រោង និង​​ទុនសរុបជិត ២០០ លានដុល្លារអាមេរិក។

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុងហូជីមិញថតរូបជាមួយគណៈប្រតិភូ (រូបថត៖ vnanet.vn)

លោក Peter Tinley បានឲ្យដឹងថា រដ្ឋភាគខាងលិចអូស្ត្រាលីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយស្ថាប័ន និងតំបន់មូលដ្ឋាននានារបស់វៀតណាម រួមទាំងទីក្រុងហូជីមិញ។ លោកសង្កត់ធ្ងន់ថា រដ្ឋភាគខាងលិចអូស្ត្រាលីតែងតែបង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនជាតិវៀតណាម និងសហគមន៍ផ្សេងៗ ក្នុងការរស់នៅ ការសិក្សា និងធ្វើការនៅរដ្ឋ៕

បកប្រែដោយ Thuy Anh