អាស្រ័យហេតុនេះ ដោយមានផែនការកាត់បន្ថយពន្ធយ៉ាងលឿនរបស់កាណាដាពី ១៧-១៨% ទៅ 0% ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ នឹងបង្កើតឱកាសដ៏ល្អសម្រាប់សហគ្រាសវៀតណាម ជាពិសេសសហគ្រាសនាំចេញដែលត្រូវបានព្យាករណ៍ថានឹងកើនឡើងយ៉ាងខ្លាំងដូចជាវិស័យវាយនភ័ណ្ឌ ស្បែកជើង គ្រឿងឈើជាដើម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងចំណីអាហារកាណាដា លោក Chris Forbes នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ -ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៨ ទំហំនៃការពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៣,៨០ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងជាង ១០% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ យោងតាមនោះ ទំហំនាំចេញរបស់វៀតណាមទៅកាន់ប្រទេសកាណាដាសម្រេចបាន ៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ១១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ហើយការនាំចូលសម្រេចបានទឹកប្រាក់ចំនួន ៥៨៥ លានដុល្លារអាមេរិកពោលគឺកើនឡើង ១០% ផងដែរ។  បច្ចុប្បន្នកាណាដាគឺជាដៃគូពាណិជ្ជកម្មទី ៣ នៃប្រទេសវៀតណាមនៅតំបន់អាមេរិក (ឈរនៅក្រោយប្រទេសអាមេរិកនិងប្រេស៊ីល) ហើយផ្ទុយទៅវិញ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកាណាដានៅក្នុងប្លុកអាស៊ានផងដែរ៕

តាម vovworld.vn