នេះគឺជាមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីអំពី IoT ថ្នាក់ជាតិដើមដំបូងនៅវៀតណាម ដែលតភ្ជាប់បណ្ដាមហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស ដើម្បីសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងសាកពិសោធន៍ IoT ជួយឧបត្ថម្ភក្រុមអ្នកសិក្សាស្រាវជ្រាវ និងអ្នកចាប់ផ្ដើមធ្វើអាជីវកម្ម។

leftcenterrightdel
បើកសម្ពោធមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត IoT ដើមដំបូងនៅវៀតណាម

លោក Bui The Duy អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា៖ “មជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត IoT ត្រូវបានបង្កើតឡើងដោយ មានការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន Ericsson (ស៊ុយអែត)។ មជ្ឈមណ្ឌលនេះ មានគោលដៅ តភ្ជាប់បណ្ដាមហាវិទ្យាល័យជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងសហគ្រាស។ ព្រមទាំង ជំរុញការបណ្ដុះបណ្ដាល និងជួយឧបត្ថម្ភនិស្សិតនូវចំណេះដឹងថ្មីបំផុតអំពីបច្ចេកវិទ្យា។ តាមនោះ ជួយបង្កើតផលិតផល អ្នកចាប់ផ្ដើមធ្វើអាជីវកម្ម ក៏ដូចជាអំពាវនាវដល់វិនិយោគិន និងសហគ្រាសធំៗអភិវឌ្ឍន៍ IoT លើវិស័យកសិកម្ម និងទីក្រុងឆ្លាតវៃជាដើម"៕

តាម vovworld.vn