នៅក្នុងជំនួបធ្វើការរបស់គណៈប្រតិភូវៀតណាមជាមួយ លោកស្រី Manisha Singh ឧបការីនីរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិកអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។​ ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងសហរដ្ឋ​អាមេរិកសម្រេចបានលទ្ធផលដ៏ល្អប្រសើរ ហើយនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ ភាគីទាំងពីរក៏បានផ្តោតលើការពិភាក្សាអំពីការអនុវត្ដយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកនិងផលប៉ះពាល់នៃយុទ្ធសាស្ត្រ​នេះលើតំបន់និងវៀតណាម។ លោកស្រី Manisha Singh បានបញ្ជាក់ថា វៀតណាមជានិច្ចកាលជាដៃគូសំខាន់បំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

leftcenterrightdel
គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាមជួបពិភាក្សាការងារជាមួយលោកស្រី Karen Dunn Kelly អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn)

 

នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី Karen Dunn Kelly អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Nguyen Van Binh បានបញ្ជាក់លើ​គោលការណ៍របស់វៀតណាមក្នុងការជំរុញពាណិជ្ជកម្មសេរី និងការអនុវត្ដកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ និងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហានៅសេសសល់ ព្រមទាំងលោកស្នើឲ្យភាគីសហរដ្ឋអាមេរិកទទួលស្គាល់នូវបទប្បញ្ញត្ដិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម និងពិនិត្យឡើងវិញនូវការកំណត់បង់ពន្ធខ្ពស់ចំពោះផលិត​ផល​មួយចំនួនដែលសហរដ្ឋអាមេរិកនាំចេញពីវៀតណាម។​ អនុរដ្ឋមន្ត្រីប្រចាំការលោកស្រី Karen Tenn Kelly បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំនិងការទទួលខុសត្រូវខ្ពស់របស់វៀតណាមក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោ​បល់អំពីទិសដៅនិងវិធានការនានាដើម្បីជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ លោក Nguyen Van Binh ក៏បានជួបពិភាក្សាការងារជាមួយស្ថាប័នពិគ្រោះយោបល់ ស្រាវជ្រាវ មូលនិធិវិនិយោគ និងក្រុមហ៊ុននាំមកគេរបស់សហរដ្ឋអាមេរិកផងដែរ៕

បកប្រែដោយ​ Pham Diep