នេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រុមហ៊ុន Samsung វៀតណាម។ លោក Do Thang Hai  អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung វៀតណាមបានអញ្ជើញចូលរួមពិធីនេះ។

leftcenterrightdel
លោក Choi Joo Ho ថ្លែង​ក្នុង​ពិធី​ (រូប​ថត៖ ក្រុមហ៊ុន Samsung)

លោក Choi Joo Ho បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលមានសរុបចំនួន ៤ វគ្គ ពីរវគ្គនៅទីក្រុងហាណូយ និងពីរវគ្គទៀតនៅទីក្រុងហូជីមិញ  ដែលនឹងត្រូវបានធ្វើឡើងនៅឆ្នាំ ២០១៩ នេះ។ អ្នកជំនាញជាង ១០០ នាក់នឹងចូលរួមវគ្គបណ្ដុះបណ្ដាលខាងលើនេះ ដែលនាំឱ្យចំនួនអ្នកជំនាញបានទទួលការបណ្ដុះបណ្ដាលដល់ ២០០ នាក់បន្ទាប់ពីរយៈពេល ២ ឆ្នាំ (២០១៨-២០១៩) បើយោងតាមអនុស្សរណៈយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រុមហ៊ុន Samsung វៀតណាមកាលពីខែមីនា ឆ្នាំ២០១៨។  នៅឆ្នាំ ២០១៨ កន្លងទៅនេះ អ្នកប្រឹក្សាពិគ្រោះយោបល់វៀតណាមក្នុងវិស័យឧស្សាហកម្មគាំទ្រចំនួន៩៥នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាល។

តាមផែនការ សិក្ខាកាមដែលទទួលបានលទ្ធផលល្អបំផុតនោះស្រូបយក៣០% ស្មើនឹង ៦០ នាក់នឹងត្រូវបានបញ្ជូនទៅប្រទេសកូរ៉េខាងត្បូងដើម្បីបន្តការបណ្តុះបណ្តាលឯកទេស៕

បកប្រែដោយ Duy Hoan