ក្នុងជំនួបជាមួយលោក D.V.Maturov លោក Nguyen Van Binh បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ដល់ការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ វៀតណាមចាត់ទុករុស្ស៊ីគឺជាដៃគូប្រពៃណី មិត្តភាព គួរឲ្យជឿទុកចិត្តនិងសំខាន់ចម្បងក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

leftcenterrightdel
លោក Nguyen Van Binh និងលោក D.V.Maturov (រូបថត៖ congthuong.vn)

លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីវៀតណាម - រុស្ស៊ីនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀតដើម្បីស​ម្រេចបានគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ១០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។

leftcenterrightdel
លោក Nguyen Van Binh និងលោក Andreas Mattfeldt (រូបថត៖ congthuong.vn)

ក្នុងជំនួបជាមួយគណៈកម្មាធិការថវិកាសភាជាតិអាល្លឺម៉ង់ លោក Nguyen Van Binh បានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមបានផ្ដល់អាទិភាពក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណី យូរអង្វែង មិត្តភាពរវាងវៀតណាមជាមួយអាល្លឺម៉ង់ និងគណបក្សនយោបាយនៅប្រទេសអាល្លឺម៉ង់។ អាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមនៅសហភាពអឺរ៉ុបនិយាយដោយឡែក និងនៅអឺរ៉ុបនិយាយរួម ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០១៨ ទទួលបានជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ១ ពាន់លានដុល្លារអាមេរិក បើប្រៀបនឹងឆ្នាំ២០១៧។ លោក Nguyen Van Binh ស្នើឲ្យភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធដើម្បីនាំមកនូវផលប្រយោជន៍ឲ្យសហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh