leftcenterrightdel
ទិដ្ឋភាពនៃជំនួបការងារ (រូបថត៖ most.gov.vn)

ក្នុងរយៈពេលកន្លងមក JST បានជួយឧបត្ថម្ភនិងសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមក្នុងការស្រាវជ្រាវ និងលើកម្ពស់សមត្ថភាពសម្រាប់បណ្តាអង្គការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងកម្មវិធី “ភាពជាដៃគូលើការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

leftcenterrightdel
ប្រតិភូទាំងឡាយនៃភាគីទាំងពីរថតរូបជាអនុស្សាវរីយ៍ (រូបថត៖ most.gov.vn)

ភាគីទាំងពីរបានឯកភាពនូវការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកម្មវិធីជួបប្រាស្រ័យលើវិស័យវិទ្យាសាស្ត្រ Sakura ដើម្បីបង្កកាលានុវត្តភាពសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាម លើកកម្ពស់ចំណេះដឹងលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

បកប្រែដោយ Huyen Trang