យោងតាមការស្ថិតិឆ្នាំ ២០២០ ខេត្ត Ha Giang ទាំងមូលមានគ្រួសារជាង ១៨៦,០០០ រស់នៅក្នុងតំបន់ជនបទ ដែលក្នុងនោះមានគ្រួសារក្រីក្រជាង ៤១,៤០០ (ស្រូបយកជាង ២២%) និងគ្រួសារជិតបន្ទាត់ក្រីក្រជាង ២៨,៥០០ (ស្រូបយកជាង ១៥%)។ តាមរយៈការវិភាគ វាបង្ហាញថា សេដ្ឋកិច្ចសួនច្បារគ្រួសារនៅតំបន់ភ្នំ Ha Giang មិនទាន់ត្រូវបានលើកកម្ពស់ទេ។ តំបន់ជាច្រើននៅតែមានសួនច្បារចម្រុះ ហើយរាចនាដាំរុក្ខជាតិ ដំណាំ និងចិញ្ចឹមសត្វគឺមិនសមហេតុផលទេ។ មិនទាន់ផ្តោតសំខាន់លើការបំប្លែងដំណាំ និងបសុសត្វឱ្យសមស្របទេ ដូច្នេះតម្លៃសេដ្ឋកិច្ចពីសួនច្បារគ្រួសារមានកម្រិតទាបណាស់ ហើយមិនទាន់បានបង្កើតប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជននោះទេ។ ដូច្នេះ គណៈកម្មាធិការបក្សខេត្ត Ha Giang បានចេញសេចក្តីសម្រេចចិត្តលេខ ០៥/NQ-TU ចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការជួសជុលសួនច្បារចម្រុះ អភិវឌ្ឍសេដ្ឋកិច្ចសួនគ្រួសារដើម្បីបង្កើតជីវភាពរស់នៅឱ្យប្រជាជន និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ ដោយ គោលដៅស្នូលគឺការផ្លាស់ប្តូរគន្លងនៃការគិត និងវិធីសាស្រ្តនៃការចិញ្ចឹមសត្វ និងដាំដំណាំ ផ្តើមពីនោះបង្កើតជីវភាពរស់នៅ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

leftcenterrightdel
គ្រួសារលោក Nguyen Xuan Hanh កែលម្អសួនច្បារចំរុះ ហើយប្តូរមកដាំដើមពោធិ៍ និងដើមព្រូន...

យើងបានជួបលោក Nguyen Xuan Hanh ជនជាតិ Tay នៅភូមិ Ban Thang ឃុំ Tung Vai ស្រុក Quan Ba ហើយគាត់បានចែករំលែកអំពីដំណើររបស់គាត់រួចចេញពីភាពក្រីក្រ។ នៅទីនេះ ក្នុងមួយឆ្នាំៗ គ្រួសារគ្រប់គ្នាអាចដាំស្រូវបានត្រឹមតែមួយរដូវ និងដំណាំពោតមួយរដូវប៉ុណ្ណោះ។ ដូចគ្រួសារលោក Hanh ពីមុនដែរ ក្រោយពីធ្វើស្រែបានពីររដូវ គាត់ប្រមូលផលស្រូវបានប្រហែល ៣ តោន និងពោត ៣ តោន។ ស្តាប់ទៅដូចជាចំនួនច្រើន ប៉ុន្តែបើនិយាយពីលុយវិញ គឺត្រឹមតែពីរបីសិបលានដុងប៉ុណ្ណោះ ខណៈគ្រួសារលោក មានទំហំដីដាំដុះច្រើនគួរសម ប៉ុន្តែទុកចោល ឬដាំដំណាំជាច្រើនប្រភេទដោយមាន តម្លៃសេដ្ឋកិច្ចទាប។ បន្ទាប់ពីគណៈកម្មាធិការបក្សខេត្ត Ha Giang បានចេញសេចក្តីសម្រេចចិត្តលេខ ០៥/NQ-TU និងដោយមានការណែនាំ និងការចលនាពីកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន Tung Vai (កងទ័ពការពារព្រំដែនខេត្ត Ha Giang) លោក Hanh បានជួសជុលសួនច្បារដើម្បីដាំដំណាំដែលមានអាយុច្រើនឆ្នាំ។

លោក Hanh មានប្រសាសន៍ថា៖ “ដោយមានការលើកទឹកចិត្ត  និងជំនួយពីកងទ័ព ក្នុងឆ្នាំ ២០២០ ខ្ញុំបានសម្រេចចិត្តវិនិយោគលើការដាំផ្លែឈើមួយចំនួន។ ទាំងនេះគឺជាដើមឈើឱ្យផ្លែរយៈពេលខ្លី និងមានតម្លៃល្អ។

ដូចគ្រួសាររបស់លោក Hanh ដែរ គ្រួសាររបស់លោកស្រី Then Thi Lan ដែលជាជនជាតិ Nung នៅឃុំ Tung Vai បានប្តូរសួនច្បារចំរុះរបស់ពួកគេទៅជាសួនច្បារដាំផ្លែឈើ។ ពីមុនមក លោកស្រី Lan ដាំពោត និងដំណាំមួយចំនួនទៀត ប៉ុន្តែសុទ្ធតែមានតម្លៃសេដ្ឋកិច្ចទាប។ លោកស្រីបន្តថា៖ “រដូវប្រមូលដំណាំពោតនីមួយៗខ្ញុំទទួលបានតែពី ៣០០ ទៅ ៤០០ គីឡូក្រាមប៉ុណ្ណោះស្មើនឹងខ្ទង់ ៣ លានដុង។ មកពីចំណូលទាប ដូច្នេះជីវភាពខ្វះមុខខ្វះក្រោយ”។ នៅពេលទទួលបានការណែនាំ និងជំនួយពីកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន Tung Vai លោកស្រី Lan និងស្វាមីបានសម្រេចចិត្តផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ។ បន្ថែមពីលើការជីកស្រះចិញ្ចឹមត្រី ចាប់ពីឆ្នាំ២០២២ អ្នកស្រី Lan បានកែលម្អដីដែលគេបោះបង់ចោល ទៅជាសួនច្បារដាំដើមឈើដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដូចជា ក្រូចឆ្មា និងផ្លែពែរជាដើម។ ក្រៅពីនោះ ក៏ទទួលបានជំនួយជាប្រាក់កម្ចីចំនួន ៣០ លានដុងដោយគ្មានការប្រាក់សម្រាប់រយៈពេល ២.៥ ឆ្នាំពីធនាគារគោលនយោបាយសង្គមដើម្បីវិនិយោគលើការសាងសង់ជង្រុកជ្រូក។

គ្រួសារលោកស្រី Lan និងលោក Hanh គ្រាន់តែជាគ្រួសារ ២ ក្នុងចំណោមរាប់រយគ្រួសារជនជាតិភាគតិចនៅស្រុក Quan Ba ដែលទទួលបានអត្ថប្រយោជន៍ពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៥/NQ-TU របស់គណៈកម្មាធិការបក្សខេត្ត Ha Giang។ ជាក់ស្តែង ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៥/NQ-TU បានបង្កើតនូវភាពរឹងមាំថ្មី និងនាំមកនូវលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ។ បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំកន្លងមក មានគ្រួសារជាង ៦,៤០០ បានកែលម្អសួនច្បារចម្រុះ។ សួនច្បារដាំដើមឈើជាច្រើនបានបង្ហាញពីប្រសិទ្ធភាពសេដ្ឋកិច្ចជាមួយនឹងប្រាក់ចំណូលជាមធ្យមប្រហែល ១៩ លានដុង/គ្រួសារ/ឆ្នាំ ខ្ពស់ជាង ២-៣ ដងមុនពេលកែលម្អសួនច្បារចម្រុះ។ គួរឱ្យចាប់អារម្មណ៍ថា ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៥/NQ-TU បានរួមចំណែកផ្លាស់ប្តូរយ៉ាងសំខាន់នូវការយល់ដឹង និងការគិតគូក្នុងការធ្វើផលិតកម្មរបស់ប្រជាជន ធ្វើឲ្យប្រសើរឡើងនូវតម្លៃនៃចំណូលលើផ្ទៃដីដាំដុះ ហើយជះឥទ្ធិពលជាវិជ្ជមានដល់កម្មវិធីកសាងជនបទថ្មីរបស់ស្រុក Quan Ba និយាយដោយឡែក និងខេត្ត Ha Giang និយាយរួម៕

បកប្រែដោយ Minh Trung