លោក Vien Dang Phu កើតនៅឃុំ A Roang ស្រុក A Luoi ខេត្ត Thua Thien Hue តាំងពីជាកូនក្មេងមកម៉្លេះ លោក Vien Dang Phu បានជាប់ចិត្តនឹងបទចម្រៀង និងរបាំប្រពៃណីនៃជនជាតិខ្លួនហើយ។ អាស្រ័យហេតុនេះ ក្តីខ្វល់ខ្វាយក្នុងចិត្តគាត់ជានិច្ចគឺត្រូវតែធ្វើយ៉ាងណាដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជននៅទីនេះឲ្យកាន់តែរីកចម្រើន ថែមទាំងអាចរក្សាបាននូវតម្លៃវប្បធម៌ពិសេសរបស់បងប្អូនជនរួមជាតិ។ លោក Vien Dang Phu បាននិយាយថា “A Roang គឺជាឃុំជាប់ព្រំប្រទល់នៃស្រុក A Luoi ដែលភាគច្រើនជាជនជាតិ Ta Oi។

leftcenterrightdel
លោក Vien Dang Phu និងអ្នកទេសចរណ៍មកស្វែងយល់ពីឧបករតន្រ្តីនៃបងប្អូនជនជាតិភាគតិចនៅឃុំ A Roang ស្រុក A Luoi ខេត្ត Thua Thien Hue

ដោយសារតែកន្លែងនេះមានលក្ខណៈអត្តសញ្ញាណវប្បធម៌ប្រពៃណី និងទេសភាពធម្មជាតិដ៏ស្រស់ស្អាត បានជាភ្ញៀវទេសចរដែលមកលេងភូមិមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យទីក្រុង Da Nang ខ្ញុំបានប្ដេជ្ញាចិត្តត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍ ដោយផ្សារខ្ជាប់នឹងការអភិរក្សវប្បធម៌ក្នុងស្រុក”។

ដំបូងឡើយ នៅពេលត្រឡប់មកស្រុកកំណើតវិញដើម្បីបើកអាជីវកម្ម លោក Phu បានជួបការលំបាកជាច្រើន តាំងពីការណែនាំឱ្យប្រជាជន មានជំនាញទេសចរណ៍ រហូតដល់ការខ្វះខាតសម្ភារៈបរិក្ខារ ដើមទុនវិនិយោគ... ជាសំណាងល្អ ដែលលោកទទួលបានការសម្របសម្រួល បង្កលក្ខណៈអំណោយផលដោយអាជ្ញាធរមូលដ្ឋានដើម្បីអភិវឌ្ឍទេសចរណ៍បៃតង និងទេសចរណ៍សហគមន៍។ ចាប់តាំងពីពេលនោះមក homestay Huong Danh ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយគាត់។

ដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនឯង លោក Phu តែងតែព្យាយាមស្វែងរករបស់របរដែលបង្កប់ដោយអត្តសញ្ញាណជនជាតិ Ta Oi ដើម្បីតុបតែងផ្ទះ ផ្សព្វផ្សាយពី homestay របស់លោកតាមបណ្តាញសង្គម។

បច្ចុប្បន្ន គំរូរបស់លោក Vien Dang Phu ត្រូវបានកំណត់តម្រង់ទិសដើម្បីអភិវឌ្ឍទេសចរណ៍នៅក្នុងភូមិសិប្បកម្មប្រពៃណី។ លោក Phu បានចែករំលែកថា ការឆ្លងកាត់ទេសចរណ៍នៅក្នុងភូមិសិប្បកម្មនឹងជួយលើកកម្ពស់វប្បធម៌ ការប្រើប្រាស់ផលិតផលកាន់តែល្អប្រសើរ និងបង្កើតការងារជូនប្រជាជនក្នុងតំបន់។ បច្ចុប្បន្ននេះ ជាមធ្យម homestay របស់លោក Phu  ទាក់ទាញភ្ញៀវប្រហែល ៦០ ដល់ ៧០ នាក់ក្នុង ១ ខែ ដោយហេតុនោះនាំមកប្រាក់ចំណូលដល់នយោជិតចំនួន ២០ នាក់ក្នុងម្នាក់ៗពី ២-៥ លានដុង/ខែ។

“ខ្ញុំសង្ឃឹមថានឹងអាចពង្រីក homstay ទៅថ្ងៃអនាគត ដោយនាំយកវប្បធម៌ក្នុងស្រុក និងជនជាតិ Ta Oi ទៅជាផលិតផលទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍បានស្គាល់កាន់តែច្រើន។ តាមរយៈនោះ វាអាចបង្កើតការងារ និងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព”លោក Phu និយាយអំពីផែនការនាពេលខាងមុខ៕

បកប្រែដោយ Minh Trung