ទឹកប្រាក់រាប់រយពាន់លានដុងត្រូវបានបណ្តាក់ទុនដើម្បីកសាងសំណង់បម្រើតម្រូវការសុខុមាលភាពប្រជាជន គាំទ្រការអភិវឌ្ឍផលិតកម្ម ផ្លាស់ប្តូរមុខរបរ បង្កើតការងារជូនប្រជាពលកររាប់ម៉ឺននាក់ ផ្តើមពីនោះ ជីវភាពខាងសម្ភារៈ និងស្មារតី របស់បងប្អូនជនជាតិខ្មែរ ត្រូវបានលើកកំពស់ ដោយឥតឈប់ឈរ។

ខេត្ត Soc Trang មានជនជាតិខ្មែររស់នៅច្រើនបំផុត (ជាង ៣០% នៃចំនួនប្រជាជន)។ ដោយកំណត់ថា ការងារជនជាតិ និងការថែរក្សាជីវភាពរបស់ជនជាតិភាគតិចជាកិច្ចការសំខាន់ ដោយ​ហេតុនេះ ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានផ្តោតសំខាន់លើការកៀរគរធនធាន រួមបញ្ចូលនូវកម្មវិធី និងគម្រោងជាច្រើនប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងនោះ កម្មវិធី និងគម្រោងមួយចំនួន បាននាំមកនូវប្រសិទ្ធភាពខ្ពស់ សមស្របទៅនឹងតម្រូវការ និងលក្ខខណ្ឌនៃមូលដ្ឋាននានាដូចជា៖ គម្រោងអភិវឌ្ឍន៍ការចិញ្ចឹមគោយកទឹកដោះ; ការកសាងគំរូដាំដំណាំស្រូវ-ចិញ្ចឹមបង្គា; គោលនយោបាយផ្តល់ប្រាក់កម្ចីអនុគ្រោះជូនគ្រួសារក្រីក្រ... ផ្តើម​ពីការរួមបញ្ចូលគ្នានូវកម្មវិធី និងគម្រោងនានាប្រកបដោយប្រសិទ្ធភាព និងមានភាពច្នៃប្រឌិត ព្រមទាំងការកាត់បន្ថយភាពក្រីក្រក្នុងចំណោមជនជាតិភាគតិចក្នុងដំណាក់កាល ២០១៦-២០២០​ នោះ ខេត្ត Soc Trang បានកាត់បន្ថយអត្រានៃភាពក្រីក្រពី ១៧.៨៩% ចុះនៅត្រឹម​ ២.៦៦% ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិខ្មែរថយចុះពី ២៦៩៨៣ គ្រួសារ ចុះនៅត្រឹម ៤១៤០ គ្រួសារ។

leftcenterrightdel
បងប្អូនជនរួមជាតិខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (រូបថត៖ baochinhphu.vn)

បន្ថែមពីលើការជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ខេត្ត Soc Trang កំណត់ថា ការអប់រំគឺជាគោលដៅចម្បងបង្អស់ ដើម្បីលើកកម្ពស់កម្រិតប្រជាបញ្ញា។ ជាច្រើនឆ្នាំមកនេះ ប្រព័ន្ធសាលារៀន សំភារៈបរិក្ខារបង្រៀន និងជួរគ្រូបង្រៀននៅទូទាំងខេត្ត ជាពិសេសតំបន់ដែលមានជនជាតិខ្មែរច្រើនត្រូវវិនិយោគទុនសាងសង់ ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងនូវតម្រូវការក្នុងការបង្រៀន និងការរៀន។ អាស្រ័យហេតុនេះ គុណភាពអប់រំទូទាំងខេត្តនិយាយរួម និងតំបន់ដែលមានជនជាតិខ្មែរច្រើននិយាយដោយឡែក ត្រូវបានកែលម្អជាបន្តបន្ទាប់ រួមចំណែកកាត់បន្ថយគម្លាតនៃអប់រំរវាងតំបន់ឆ្ងាយដាច់ស្រយាល ជនជាតិភាគតិច ជាមួយនឹងតំបន់ទីក្រុង។

ចំណុចភ្លឺមួយទៀតក្នុងការថែរក្សាជនជាតិភាគតិចនិយាយរួម និងជនជាតិខ្មែរនិយាយដោយឡែកនោះគឺ ខេត្ត Soc Trang បានផ្តោតលើការយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលវប្បធម៌ និងកីឡានៅថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជននៅតាមជនបទតំបន់ឆ្ងាយដាច់ស្រយាល។

ដោយមានការយកចិត្តទុកដាក់ និងការសម្របសម្រួលពីគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ជនជាតិខ្មែរនិយាយដោយឡែកនៅខេត្ត Soc Trang មានការផ្លាស់ប្តូរជាច្រើន។ នេះជាកម្លាំងចលករជំរុញឱ្យបងប្អូនជនរួមជាតិរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកសាងមាតុភូមិរីកចម្រើន៕

បកប្រែដោយ Duy Hoan