ចាប់តាំងពីឆ្នាំ ២០២០ មក បញ្ជាការដ្ឋានយោធាទីក្រុង Tan An បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយអង្គការសាសនានៅក្នុងតំបន់។ ក្នុងនោះ សកម្មភាពផ្សព្វផ្សាយ ឃោសនា និងអប់រំច្បាប់ ចំណេះដឹងអំពីការការពារជាតិ និងសន្តិសុខគឺជាខ្លឹមសារមួយដែលភាគីនានាដាក់ឱ្យអនុវត្ត។ អាស្រ័យហេតុនេះ បញ្ជាការដ្ឋានយោធាទីក្រុង Tan An បានរៀបចំវគ្គផ្សព្វផ្សាយ ឃោសនា អប់រំច្បាប់ និងបង្កើនចំណេះដឹងផ្នែកការពារជាតិ និងសន្តិសុខសម្រាប់សាសនិក និងអ្នកមុខអ្នកការ។ នៅវត្ត Long Phuoc ទីក្រុង Tan An នៅថ្ងៃពេញបូណ៌មីខែទីប្រាំពីរតាមចន្ទគតិ ពុទ្ធសាសនិកបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករដើម្បីធ្វើពិធី "សែនដូនតា"។ នេះក៏ជាឱកាសមួយសម្រាប់បញ្ជាការដ្ឋានយោធាទីក្រុង Tan An សម្របសម្រួលជាមួយគណៈកម្មការវត្ដដើម្បីរៀបចំការឃោសនាដល់ព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកអំពីចំណេះដឹងផ្នែកច្បាប់ដែលទាក់ទងនឹងការការពារជាតិ និងសន្តិសុខដូចជា ច្បាប់ស្ដីពីការបំពេញកាតព្វកិច្ចយោធា ច្បាប់ស្តីពីការការពារជាតិ និងច្បាប់ដែលទាក់ទងនឹងអធិបតេយ្យភាពជាតិ...

leftcenterrightdel
ការឃោសនា ការផ្សព្វផ្សាយ និងការអប់រំផ្នែកច្បាប់នៅថ្នាក់ព្រះគម្ពីរនៃសមាគមសាសនាប្រូតេស្តង់ សង្កាត់លេខ ៣ ទីក្រុង Tan An ខេត្ដ Long An

ព្រះតេជគុណ Thich Le Tri ព្រះចៅអធិការវត្ត Long Phuoc មានសង្ឃដីកាថា៖ “ព្រះពុទ្ធសាសនាតែងតែអនុវត្ដតាមបាវចនា “ធម៌-ជនជាតិ-សង្គមនិយម” ដើម្បីតម្រង់ទិសរាល់សកម្មភាពរបស់ខ្លួន។ ដូច្នេះ ការរៀបចំឃោសនា និងផ្សព្វផ្សាយចំណេះដឹងផ្លូវច្បាប់ដល់ព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកគឺជាសកម្មភាពដ៏មានអត្ថន័យ។ អាស្រ័យហេតុនេះ ជួយព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកកាន់តែយល់ច្បាស់អំពីច្បាប់វៀតណាម ដើម្បីគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងរួមគ្នាកសាងប្រទេសអភិវឌ្ឍន៍ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

នៅថ្នាក់ "ព្រះគម្ពីរ" ដែលប្រារព្ធឡើងនៅសមាគមសាសនាប្រូតេស្តង់ក្នុងសង្កាត់លេខ ៣។ លោកវរសេនីយ៍ឯកបំរុង Nguyen Tan Long ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាទីក្រុង Tan An បានណែនាំច្បាប់ស្តីពីការការពារជាតិ និងច្បាប់ស្ដីពីការបំពេញកាតព្វកិច្ចយោធា។ នេះជាថ្នាក់រៀនសម្រាប់ពុទ្ធសាសនិកជាវ័យក្មេងដែលក្នុងវ័យសិក្សា។ តាមរយៈការឃោសនា និងផ្សព្វផ្សាយ ពុទ្ធសាសនិកជាច្រើនក៏បានចោទសំណួរជាមួយលោកវរសេនីយ៍ឯកបំរុង Nguyen Tan Long ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីច្បាប់ស្តីពីការបំពេញកាតព្វកិច្ចយោធា និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗ។

យោងតាមលោកវរសេនីយ៍ឯកបំរុង Nguyen Tan Long បានមានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានយោធាទីក្រុងបានរៀបចំការឃោសនា និងផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងផ្នែកការពារជាតិដល់អ្នកមុខអ្នកការ ពុទ្ធសាសនិកក្នុងអង្គការសាសនា និងត្រូវបានពុទ្ធសាសនិក អ្នកមុខអ្នកការចូលរួមយ៉ាងសកម្ម តាមរយៈពិធីបុណ្យធំៗដូចជា ពិធីសែនដូនតា ភ្ជុំបិណ្ឌ សកម្មភាពសហគមន៍របស់ជនរួមជាតិសាសនា។ល។ ដោយហេតុនេះ ប្រជាជនកាន់សាសនាក្នុងតំបន់គោរពគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ និងការកំណត់របស់មូលដ្ឋាន។ យុវជនជាសាសនិកក្នុងវ័យចូលបំរើកងទ័ព អនុវត្ដត្រឹមត្រូវការចុះឈ្មោះចូលបម្រើយោធា និងទទួលខុសត្រូវខ្ពស់ក្នុងការការពារមាតុភូមិ៕

បកប្រែដោយ Pham Diep