ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងនៅក្នុងមាត្រាទី ៥៨ នៃច្បាប់ស្តីពីជំនឿ និងសាសនាដូចតទៅ៖

១. ការជួសជុល កែលំអលើកសោភ័ណភាព និងសាងសង់សំណង់ជំនឿ និងសាសនាថ្មី ត្រូវបានអនុវត្ដតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការសាងសង់។

២. ការជួសជុល កែលំអលើកសោភ័ណភាពនិងសាងសង់សំណង់ថ្មីដែលស្ថិតក្នុងទីស្នាក់ការជំនឿ និងសាសនា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការសាងសង់សម្រាប់សំណង់ និងផ្ទះដាច់ដោយឡែកពីគ្នានៅទីប្រជុំជន កណ្ដាលឃុំ តំបន់អភិរក្ស កេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រ  -វប្បធម៌ និងបដិវត្តន៍។

leftcenterrightdel
រូបថតឧទាហរណ៍៖ lyluanchinhtri.vn

៣. ការជួសជុលទីស្នាក់ការជំនឿ និងសាសនា ដែលជាកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ រម្មណីយដ្ឋានដែលត្រូវបានស្ថាប័នមានសមត្ថកិច្ចចំណាត់ថ្នាក់។ ការជួសជុល កែលម្អ និងការសាងសង់សំណង់ថ្មីស្ថិតក្នុងទីស្នាក់ការជំនឿ និងសាសនានេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ និងច្បាប់ស្តីពីការសាងសង់។

* មិត្តអ្នកអាន Doan Manh Toan នៅឃុំ Chieng An ស្រុក Muong La ខេត្ត Son La បានសួរថា៖ យោងតាមបទប្បញ្ញត្តិនៃច្បាប់ តើអំពើណាខ្លះដែលត្រូវហាមឃាត់ក្នុងកិច្ចការជនជាតិ?

ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងក្នុងមាត្រាទី ៧ អនុក្រឹត្យលេខ ០៥/២០១១/ND-CP របស់រដ្ឋាភិបាលស្តីពីកិច្ចការជនជាតិដូចតទៅ៖

១. រាល់ការរើសអើង ការបំបែកបំបាក់ ឬ បំផ្លាញសាមគ្គីភាពក្នុងបណ្ដាជនជាតិ។

២-ឆ្លៀតពីរាល់បញ្ហាជនជាតិដើម្បីផ្សព្វផ្សាយព័ត៌មានខុសឆ្គង ប្រឆាំងនឹងគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។

៣.ឆ្លៀតពីការអនុវត្តគោលនយោបាយជនជាតិ និងការគ្រប់គ្រងរដ្ឋនៃកិច្ចការជនជាតិដើម្បីរំលោភបំពានលើផលប្រយោជន៍របស់រដ្ឋ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ។

៤. អំពើទាំងឡាយដែលផ្ទុយនឹងបទប្បញ្ញត្តិនៃរដ្ឋាភិបាល៕

បកប្រែដោយ Pham Diep