ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងមាត្រាទី ៣៤ នៃច្បាប់ស្តីពីជំនឿ សាសនាត្រូវបានកំណត់ដូចតទៅ៖

១. អង្គគារសាសនាមុននឹងតែងតាំង បោះឆ្នោតជ្រើសតាំង ឬ តែងតាំងមុខតំណែងខាងក្រោម ត្រូវទទួលបន្ទុកផ្ញើសំណុំឯកសារចុះឈ្មោះមកដល់ស្ថាប័នគ្រប់គ្រងរដ្ឋស្ដីពីជំនឿសាសនាថ្នាក់មជ្ឈិម៖

ក) សមាជិកនៃគណៈដឹកនាំអង្គការសាសនាដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តជាច្រើន។

ខ) ប្រមុខអង្គការសាសនាក្រោមឱវាទដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តជាច្រើន។

គ) ប្រមុខគ្រឹះស្ថានបណ្ដុះបណ្ដាលសាសនា។

leftcenterrightdel
រូបថតឧទាហរណ៍៖ tuyengiao.vn

២. ចំពោះរាល់ករណីដែលមិនមានចែងក្នុងប្រការទី ១ នៃមាត្រានេះ អង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទមុននឹងធ្វើការតែងតាំង បោះឆ្នោតជ្រើសតាំង ឬ ការតែងតាំងមុខតំណែងត្រូវទទួលបន្ទុកក្នុងការផ្ញើសំណុំឯកសារស្នើសុំមកដល់ស្ថាប័នជំនាញស្ដីពីជំនឿសាសនាថ្នាក់ខេត្ដ ដែលអ្នកត្រូវបានតែងតាំងស្នាក់នៅ  និងប្រតិបត្ដិការសាសនា។

៣. អង្គការដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីប្រតិបត្ដិការសាសនាមុននឹងអនុវត្តការតែងតាំង ការបោះឆ្នោត ឬ ការតែងតាំងមុខតំណែងត្រូវទទួលបន្ទុកបញ្ជូនឯកសារចុះឈ្មោះទៅស្ថាប័នសមត្ថកិច្ចដែលមានចែងក្នុងប្រការទី ៣ មាត្រាទី ១៩ នៃច្បាប់នេះ។

* មិត្តអ្នកអាន Doan Manh Toan នៅឃុំ A Roang ស្រុក A Luoi ខេត្ត Thua Thien Hue សួរថា៖ តើគោលនយោបាយសុខាភិបាល និងប្រជាសាស្រ្តសម្រាប់ជនជាតិភាគតិចត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្ដេច?

ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងនៅក្នុងមាត្រាទី ១៦ នៃអនុក្រឹត្យលេខ 05/2011/ND-CP របស់រដ្ឋាភិបាលដូចតទៅ៖

១. ធានាឲ្យជនជាតិភាគតិចអាចប្រើប្រាស់សេវាសុខភាព អនុវត្តកម្មវិធីថែទាំសុខភាពនិងធានារ៉ាប់រងសុខភាពសម្រាប់ជនជាតិភាគតិចស្របតាមការកំណត់នៃច្បាប់។

២. ផ្តោតលើការកសាង ពង្រឹងនិងពង្រីកគ្រឹះស្ថានសុខាភិបាល ការពិនិត្យសុខភាព ធានាថ្នាំពេទ្យគ្រប់គ្រាន់សម្រាប់ជន​ជាតិភាគតិចនៅតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមជួបការលំបាក និងលំបាកខ្លាំង។

៣. ជួយគាំទ្រដល់ការអភិរក្ស និងការប្រើប្រាស់ឱសថបុរាណ និងវិធីព្យាបាលជំងឺបែបប្រពៃណីដ៏មានតម្លៃរបស់ជនរួមជាតិភាគតិចដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋ។

៤. ធានាការលើកកំពស់គុណភាព និងការអភិវឌ្ឍចំនួនប្រជាជនសមហេតុផលនៃក្រុមជនជាតិនីមួយៗដែលស្របតាម​បទប្បញ្ញត្តិនៃច្បាប់។

៥. បង្កើនសង្គមភាវូបនីយកម្មសម្រាប់វិស័យសុខាភិបាល អនុវត្តគោលនយោបាយអាទិភាពសម្រាប់អង្គការ និងបុគ្គលដែលចូលរួមសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍សុខាភិបាលនៅតំបន់ជនជាតិភាគតិច។

៦. ក្រសួងសុខាភិបាលរៀបចំ​ និងសម្របសម្រួលជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវទទួលបន្ទុកកំណត់លម្អិតនិងណែនាំការអនុវត្តមាត្រានេះ៕

បកប្រែដោយ Pham Diep