ដោយកំណត់ថា នេះជាភារកិច្ចសំខាន់មួយក្នុងការជួយជនជាតិភាគតិចងើបឡើងក្នុងរយៈពេលកន្លងមក ខេត្ត Lang Son បានអនុវត្តនូវរាល់សកម្មភាពដើម្បីអនុវត្តកម្មវិធី។ កាសែតកងទ័ពប្រជាជនមានបទសម្ភាសន៍ជាមួយលោក Vi Minh Tu ប្រធានគណៈជនជាតិខេត្ត Lang Son ជុំវិញបញ្ហានេះ។

leftcenterrightdel
លោក Vi Minh Tu ប្រធានគណៈជនជាតិខេត្ត Lang Son

អ្នកយកព័ត៌មាន៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ តើការអនុវត្តគោលនយោបាយជនជាតិដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជនជាតិភាគតិច និងតំបន់ភ្នំនៅខេត្ត Lang Son ត្រូវបានអនុវត្តយ៉ាងដូចម្តេច?

លោក Vi Minh Tu ៖ ក្នុងរយៈពេលកន្លងមក ពីកម្មវិធីវិនិយោគទុនរបស់រដ្ឋ ក៏ដូចជាការយកចិត្តទុកដាក់ ការដឹកនាំពីគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត Lang Son ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិចមានជំហានអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍។ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង តាមរយៈនេះរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងតំបន់ជនជាតិភាគតិច។ ជាក់ស្តែង អត្រាគ្រួសារក្រីក្រក្នុងខេត្តបានថយចុះពី ៧.៨៨% ក្នុងឆ្នាំ ២០២០ មក ៥.៧៦% នៅឆ្នាំ ២០២១ (អត្រាគ្រួសារក្រីក្រតាមខ្សែបន្ទាត់ភាពក្រីក្រ ក្នុងកំឡុងឆ្នាំ ២០២១-២០២៥ គឺ ១២.២០%)។

ទោះជាយ៉ាងណាក៏ដោយ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងខេត្ត Lang Son នៅតែយឺតយ៉ាវក្នុងការអភិវឌ្ឍ ដោយមានគុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងទាប។ ការចម្លងនៃគំរូផលិតកម្មថ្មីដែលទាក់ទងនឹងការប្រើប្រាស់ផលិតផលមិនទាន់បានបំពេញតាមតម្រូវការនៅឡើយ។ ជាពិសេស ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 បានជាការងារ និងប្រាក់ចំណូលរបស់ជនជាតិភាគតិចប្រឈមនឹងការលំបាកជាច្រើន។

អ្នកយកព័ត៌មាន៖ ការអនុវត្តកម្មវិធីដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ តើខេត្ត Lang Son បានអនុវត្តយ៉ាងដូចម្តេច?

លោក Vi Minh Tu ៖ ខេត្ត Lang Son បានកំណត់ថា ការអនុវត្តកម្មវិធីគឺជាភារកិច្ចសំខាន់ក្នុងដំណាក់កាល ២០២១-២០២៥ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម ក៏ដូចជារួមចំណែកជាមួយមូលដ្ឋានផ្សេងទៀតក្នុងប្រទេសទាំងមូល។ ដើម្បីអនុវត្តកម្មវិធីដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ប្រកបដោយប្រសិទ្ធភាព គណៈកម្មាធិការប្រជាជនខេត្ត Lang Son បានចាត់តាំងឱ្យទីភ្នាក់ងារកិច្ចការជនជាតិភាគតិចថ្នាក់ខេត្តដឹកនាំណែនាំ និងសម្របសម្រួលយ៉ាងសកម្មជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ និងដាក់ជូនគណៈកម្មាធិការបក្សខេត្តដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៥៨-NQ/TU ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីកិច្ចការជនជាតិ និងការអនុវត្តផែនការមេស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងខេត្ត Lang Son ក្នុងរយៈពេល ២០២១-២០២៥។

គោលនយោបាយមួយចំនួនសម្រាប់រយៈពេល ២០១៦-២០២០ ត្រូវបានបញ្ចប់ ខណៈដែលគោលនយោបាយថ្មីដែលចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២១ ត្រូវបានបែងចែកចាយដើមទុនយឺត ប្រភពទុនដែលរំពឹងថានឹងអនុវត្តគម្រោងមួយចំនួនមិនសមស្របនឹងតម្រូវការជាក់ស្តែងនៃមូលដ្ឋានទេ។

អ្នកយកព័ត៌មាន៖ ដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព តើនាពេលខាងមុខ ខេត្ត Lang Son កំណត់គោលដៅ និងដំណោះស្រាយអ្វីខ្លះ?

លោក Vi Minh Tu ៖ នាពេលនេះ ខេត្ត Lang Son បាននិងកំពុងជំរុញរាល់សក្តានុពល និងគុណសម្បត្តិនៃតំបន់ភ្នំដើម្បីអនុវត្តការវិនិយោគដោយមានប្រសិទ្ធភាព និងនិរន្តរភាពក្នុងតំបន់ជនជាតិភាគតិច ធានាសន្តិសុខសង្គម ដោះស្រាយរាល់បញ្ហាបន្ទាន់បំផុត  ផ្តល់អាទិភាពដល់តំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្តល់អាទិភាពដល់គ្រួសារក្រីក្រ និងជិតបន្តាត់ក្រីក្រ ជៀសវាងការត្រួតស៊ីគ្នាជាមួយកម្មវិធីនិងផែនការផ្សេងទៀត។ ធានាឱ្យមានការគ្រប់គ្រងប្រកបដោយឯកភាព ស្របតាមគោលបំណង យន្តការនិងគោលនយោបាយ  អនុវត្តវិមជ្ឈការក្នុងការគ្រប់គ្រងការវិនិយោគស្របតាមច្បាប់ ការផ្សព្វផ្សាយជាសាធារណៈនិងតម្លាភាពក្នុងការបែងចែកដើមទុនសម្រាប់ផែនការអនុវត្តកម្មវិធីដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ រួមចំណែកលើកកម្ពស់ការកែទម្រង់រដ្ឋបាលនិងពង្រឹងការងារប្រឆាំងអំពើពុករលួយ ការអនុវត្តសន្សំសំចៃ ប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ…។

ទន្ទឹមនឹងនោះ ស្រុក-ឃុំ ធ្វើសកម្មភាពកសាង និងរៀបចំការអនុវត្តផែនការសមស្របតាមលក្ខខណ្ឌ សក្ដានុពល ភាពរឹងមាំ អត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ល្អរបស់ប្រជាជនតាមមូលដ្ឋាន ជនជាតិដោយប្រកាន់ភ្ជាប់ជាមួយការធានាការពារជាតិ សន្តិសុខ និងកសាងប្រព័ន្ធនយោបាយនៅលើមូលដ្ឋានរឹងមាំ៕

អ្នកយលព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung