ដោយមានគោលដៅនោះ សហករណ៍កសិកម្ម Ba Sach Hung Dao (សហករណ៍ Hung Dao) នៅភូមិ Ngoc Quyen ឃុំ Hung Dao ទីក្រុង Cao Bang (ខេត្ត Cao Bang) បានសម្របសម្រួលជាមួយមូលដ្ឋានជាច្រើនក្នុងខេត្ត ចលនាជនជាតិ Tay ចូលរួមផលិតកម្មកសិកម្ម ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារស្អាត ដើម្បីបម្រើអ្នកប្រើប្រាស់។

នៅឃុំ Phuc Sen ស្រុក Quang Hoa (ខេត្ត Cao Bang) សហករណ៍ Hung Dao បានសហការជាមួយនឹងមូលដ្ឋានក្នុងការអនុវត្តគំរូផលិតកម្មពោតផ្អែមប្រភេទ F១ SW១០១១ ដែលតភ្ជាប់ជាមួយនឹងការប្រើប្រាស់ផលិតផលដោយមានការចូលរួមពីក្រុមគ្រួសារចំនួន ៨៤ គ្រួសារ។ ក្រុមគ្រួសារទាំងឡាយដែលចូលរួមគម្រងត្រូវបានផ្ដល់ពូជ បណ្តុះបណ្តាលបច្ចេកទេស ហើយសហករណ៍បានចុះកិច្ចសន្យាប្រើប្រាស់ពោតស្រស់ទាំងអស់បន្ទាប់ពីប្រមូលផល។ បន្ទាប់ពីរយៈពេលជិត ៣ ខែ បងប្អូននៅទីនេះប្រមូលផលបានទិន្នផលជាមធ្យម ១៦ តោន/ហិកតា ហើយផ្តល់ឲ្យសហករណ៍នូវទឹកប្រាក់ចំនួន ៥៦ លានដុង/ហិកតា/រដូវ។

leftcenterrightdel
ប្រជាជននៅឃុំ Phuc Sen ស្រុក Quang Hoa ប្រមូលផលពោតផ្អែមសម្រាប់ប្រើប្រាស់ប្រមូលផ្តុំ

លោក Dam Dinh Dao លេខាគណៈកម្មាធិការបក្សឃុំ Phuc Sen បានឲ្យដឹងថា ដោយឃើញផលប្រយោជន៍ក្នុងការផ្សារភ្ជាប់ផលិតកម្មកសិកម្ម មូលដ្ឋានបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហករណ៍ក្នុងការអនុវត្តគំរូដាំពោតផ្អែម។ បងប្អូនក្នុងតំបន់បានគាំទ្រ និងធ្វើតាមការណែនាំរបស់បុគ្គលិកបច្ចេកទេស ដូច្នេះផលិតភាព និងគុណភាពផលិតផលត្រូវបានលើកកម្ពស់។ មូលដ្ឋានបន្តសម្របសម្រួលជាមួយសហករណ៍បើកទូលាយផ្ទៃដីដាំពោតផ្អែមរហូតដល់ ៤០ ហិចតា ហើយឆ្ពោះទៅការកសាងតំបន់ផ្គត់ផ្គង់ពោតផ្អែមមានគុណភាពខ្ពស់ក្នុងឃុំ។

ដើម្បីធ្វើពិពិធកម្មកសិផល សហករណ៍ Hung Dao បន្តសហការជាមួយប្រជាកសិករនៅស្រុក Ha Quang ស្រុក Nguyen Binh ស្រុក Hoa An ដាំបន្លែ សណ្តែកសៀង  អង្ករដំណើប។ល។ នៅទីនេះ សហករណ៍ផ្ដល់ពូជនិងជូនកសិករ  និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មសមស្របតាមលក្ខខណ្ឌនៃមូលដ្ឋាននីមួយៗ។

លោក Lai Duc Thu នាយកសហករណ៍ Hung Dao បានឲ្យដឹងថា ការវិនិយោគលើផលិតកម្មកសិកម្ម តែងតែជួបការលំបាកជាច្រើន ដោយសារផលប៉ះពាល់នៃអាកាសធាតុ សត្វល្អិត តម្លៃទីផ្សារ។ល។ ទោះជាយ៉ាងណាក៏ដោយ សហករណ៍ស្វែងរកវិធីតភ្ជាប់ផលិតកម្មជាមួយកសិករដើម្បីបង្កើតដំណើរការផលិតបិទជិត ដើម្បីបន្ថយផលប៉ះពាល់អវិជ្ជមាន និងបង្កើតផលិតផលដែលមានគុណភាពល្អ។ តាមរយៈដំណើរការផលិតកម្មស្អាត តម្លៃផលិតផលត្រូវបានបង្កើន ដូច្នេះ ប្រជាជនអាចទទួលបានផលប្រយោជន៍ពីកសិផលផ្ទាល់ខ្លួន៕

បកប្រែដោយ Thuy Anh