ដោយក្តីស្រឡាញ់ និងទំនួលខុសត្រូវរបស់ខ្លួន កម្មាភិបាល យុទ្ធជនបានបំពេញការងារជាក់ស្តែង និងប្រកបដោយអត្ថន័យជាច្រើន រួមដៃគ្នាកសាងសហគមន៍កាតូលិកប្រកបដោយសន្តិភាព អាស្រ័យហេតុនេះរួមចំណែកលើកតម្កើងរូបភាពកងទ័ពក្នុងដួងចិត្តប្រជាជន។

leftcenterrightdel
កងទ័ពនៃកងវរសេនាធំលេខ ១៩ (កងពលធំលេខ ៩៦៨) សហការជាមួយយុវជនមូលដ្ឋាន (ខេត្ត Thua Thien Hue) ដើម្បីជួយពង្រឹងទំនប់ទឹកសមុទ្រ

រួមជាមួយនឹងកងវរសេនាធំលេខ ៨៤១ (យោធាខេត្ត Ha Tinh) ក៏មានកងពលតូចការពារអាកាសលេខ ២៨៣,  កងពលតូចទ័ពជាងលេខ៤១៤ និងកងពលតូចកាំភ្លើងធំលេខ១៦ បានចុះមកអនុវត្តការងារចលនាមហាជននៅក្នុងសហគមន៍កាតូលិកនៃស្រុកភ្នំ Huong Khe (ខេត្ត Ha Tinh) យើងខ្ញុំបានមើលឃើញជាក់ស្តែងនូវសេចក្តីស្រឡាញ់ មនោសញ្ចេតនារវាងកងទ័ព និងបងប្អូនប្រជាជនតាមរយៈរាល់ការងារជួយប្រជាជនយ៉ាងជាក់លាក់។ ដោយសារលក្ខណៈភូមិសាស្រ្តនៃបណ្តាឃុំ Loc Yen, Ha Linh, Huong Lam... នៃស្រុក Huong Khe មិនមានអំណោយផល ហើយនៅទីនេះមានអ្នកកាន់សាសនាកាតូលិកច្រើននោះ ជារៀងរាល់ឆ្នាំនៅទីនេះតែងតែទទួលរងនូវផលវិបាកដោយទឹកជំនន់ បានជាធ្វើឱ្យជីវភាពសេដ្ឋកិច្ច ប្រជាជនជួបការលំបាក ដូច្នេះហើយពេលកងទ័ពចុះមកជួយបងប្អូននោះ ប្រជាជននៅទីនេះសប្បាយចិត្តណាស់។

នៅឃុំ Loc Yen និង Ha Linh នៅពេលដែលកងទ័ពនៃកងពលតូចវិស្វកម្មលេខ ៤១៤ និងកងពលតូចកាំភ្លើងធំលេខ ១៦ បានមកបំពេញការងារចលនាមហាជន ភូមិៗនៅទីនេះតែងតែមានភាពអ៊ូអរជាមួយនឹងសំឡេង និងសំណើចរបស់កងទ័ព និងប្រជាជននៅពេលចូលរួមក្នុងសកម្មភាពជាមួយគ្នា។ ដោយមានការខិតខំប្រឹងប្រែងរបស់កងទ័ព ផ្លូវអន្តរភូមិជាច្រើនខ្សែ និងសំណង់សាធារណៈជាច្រើន ផ្ទះវប្បធម៌… ហាក់ដូចជាត្រូវបានកែលម្អយ៉ាងស្អាត។ ជាមួយនិងស្មារតី “ខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្តដើម្បីប្រជាជន” កម្មាភិបាល យុទ្ធជន មិនថាជួបការលំបាកទេ ជួយប្រជាជនជួសជុលផ្ទះ ជួសជុលផ្លូវ សម្អាតទីបញ្ចុះសពយុទ្ធជន...

មិនត្រឹមតែនៅខេត្ត Ha Tinh ទេ នៅតាមមូលដ្ឋានផ្សេងទៀត កងទ័ពក៏មានសកម្មភាពជាច្រើនក្នុងការជួយឧបត្ថម្ភ និងជួយប្រជាជន។ រួមជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការកងវរសេនាធំលេខ ១៩ (កងពលធំលេខ ៩៦៨) និងគណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ Phu Dien ស្រុក Phu Vang (ខេត្ត Thua Thien Hue) បានអញ្ជើញចុះមកសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារទទួលគោលនយោបាយនៅតំបន់នោះ យើងខ្ញុំបានឃើញនូវមនោសញ្ចេតនារវាងកងទ័ព និងប្រជាជនយ៉ាងជិតស្និទ្ធ និងស្មោះត្រង់។

តាមរយៈលោក Le Duc Thong លេខាគណៈកម្មាធិការបក្សឃុំ Phu Dien យើងបានឲ្យដឹងថា Phu Dien ជាឃុំជាប់មាត់សមុទ្រដែលមានប្រជាជនជាង ៧០% ជាអ្នកកាន់សាសនាកាតូលិក។ ជីវភាពរស់នៅរបស់ប្រជាជននៅតែមានភាពលំបាក លក្ខណៈវិនិច្ឆ័យជាច្រើនមិនទាន់បានតាមស្តង់ដារជនបទថ្មីទេ ហើយពិបាកបំផុតគឺលក្ខណៈវិនិច្ឆ័យផ្លូវថ្នល់។ មួយរយៈខ្លីក្រោយមក កងទ័ពនៃកងវរសេនាធំលេខ១៩ បានចុះជួយមូលដ្ឋានផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋបរិច្ចាគដីសម្រាប់បើកផ្លូវ ចូលរួមចាក់បេតុង ស្ថាបនាផ្លូវ និងជួយគ្រប់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ ជួសជុលផ្ទះ...

លោកវរសេនីយ៍ឯក Nguyen Phi Hoa ប្រធានការិយាល័យចលនាមហាជន នៃស្នងការដ្ឋាននយោបាយ នៃយោធភូមិភាគទី៤ បានមានប្រសាសន៍ថា៖ “ដើម្បីឲ្យការចុះជួយប្រជាជនឱ្យទទួលបានប្រសិទ្ធភាព យើងខ្ញុំបានផ្តល់ប្រឹក្សាជូនថ្នាក់លើដឹកនាំ ការរៀបចំផែនការ សម្របសម្រួលជាមួយគណៈកម្មាធិការ និងអាជ្ញាធរមូលដ្ឋានដើម្បីកំណត់ភារកិច្ច ការងារជាក់លាក់។ អាស្រ័យហេតុនេះអង្គភាពទាំងអស់បានសម្រេចភារកិច្ចយ៉ាងល្អៗ៕

បកប្រែដោយ Minh Trung