កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានស្រុក Cam Khe បានអនុវត្តតាមអភិក្រម “បួនរួមគ្នា” ជាមួយប្រជាពលរដ្ឋដោយអស់ពីចិត្ត ហេតុនេះបានបន្សល់ទុកនូវក្តីនឹករលឹក និងមនោសញ្ចេតនាល្អជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឃុំ Phuong Vi មានប្រជាជន ៩,៥៥៣ នាក់ ក្នុងនោះ ៨៤.១% ជាអ្នកកាន់សាសនាកាតូលិក។ ថ្វីត្បិតតែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមានការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែប្រជាជននៅទីនេះតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់ការណែនាំ និងគោលការណ៍របស់បក្ស និងច្បាប់របស់រដ្ឋ។ អ្នកមុខ អ្នកការ ចាស់ជរា និងមនុស្សមានកិត្តយសក្នុងសហគមន៍កាតូលិក តែងតែលើកទឹកចិត្តដល់កូនៗ និងចៅៗរបស់ពួកគេ ឱ្យបំពេញកាតព្វកិច្ចយោធាក្នុងតំបន់។ អត្រាយុវជនកាតូលិកដែលបានចុះឈ្មោះក្នុងជួរកងទ័ពជារៀងរាល់ឆ្នាំមានរហូតដល់ ៩០% ហើយទាំងអស់បានបញ្ចប់ដោយជោគជ័យនូវកាតព្វកិច្ចយោធា ហើយត្រឡប់ទៅមូលដ្ឋានវិញដើម្បីធ្វើការជាស្នូលនៃរាល់សាខាបក្ស។

leftcenterrightdel
កង​កម្លាំង​ប្រដាប់​អាវុធ​ស្រុក​ Cam Khe និង​ប្រជាពលរដ្ឋ​ឃុំ​​ Phuong Vi ឈូស​ឆាយ​ដី​និង​សាងសង់​ផ្លូវ

តាមរយៈការស្រាវជ្រាវរបស់យើងខ្ញុំ បានដឹងថា ដោយស្ថានភាពគឺស្រុកមានអត្រាខ្ពស់នៃអ្នកកាន់សាសនាកាតូលិក បានជាបញ្ជាការដ្ឋានយោធាស្រុក Cam Khe បានកសាងគំរូ "សាមគ្គីភាពរវាងអ្នកកាន់សាសនា និងមិនកាន់សាសនា ពោរពេញទៅដោយក្តីស្រឡាញ់រវាងកងទ័ព និងប្រជាជន"។ ក្នុងនោះឃុំ Phuong Vi ត្រូវបានជ្រើសរើសសម្រាប់អនុវត្ត។ អាស្រ័យហេតុនោះ បញ្ជាការដ្ឋានយោធាស្រុក បានបង្កើតក្រុមការងារចំនួន៣នៅឃុំ Phuong Vi ដើម្បីសម្របសម្រួលជាមួយកងកម្លាំងដូចជានគរបាល និងបុគ្គលិកសុខាភិបាល ដើម្បីរួមផ្សំការឃោសនា និងចលនាជាមួយការពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ។

រាល់ក្រុមការងារទទួលបន្ទុកផ្សព្វផ្សាយ ឃោសនា និងអប់រំច្បាប់ លើកកម្ពស់ចំណេះដឹងការពារជាតិ និងសន្តិសុខ ចូលរួមក្នុងការកសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំនៅក្នុងឃុំ ជួយលើកកំពស់គុណភាពជីវិតរបស់សាខាបក្ស និងពង្រីកសមាជិកបក្ស  និងចូលរួមក្នុងការសាងសង់ ជួសជុល រក្សាអនាម័យផ្លូវ ប្រឡាយទឹក និងសំណង់ស៊ីវិល រៀបចំការជួបប្រាស្រ័យវប្បធម៌ ហ្វឹកហ្វឺនកាយសម្បទា និងកីឡា រវាងយុទ្ធជន នៃយោធាស្រុក និងបងប្អូនប្រជាជនសហគមន៍កាតូនិក ...

ចែករំលែកជាមួយយើងខ្ញុំ លោកវរសេនីយ៍ទោ Do Thanh Long អ្នកនយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Cam Khe បានឲ្យដឹងថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការងារអនុវត្តការធ្វើចលនាមហាជន  និងការក្តាប់ស្ថានភាពមូលដ្ឋានជាប្រចាំ ត្រូវបានយើងខ្ញុំអនុវត្តជាប្រចាំ។ ប៉ុន្តែដោយភាពជាក់លាក់នៃស្រុក Cam Khe  ដែលមានប្រជាជនកាន់សាសនាកាតូលិកច្រើន បានជាការផ្សព្វផ្សាយ និងការកសាងសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងតំបន់ព្រះសហគមន៍កាតូលិក ពិតជាមានតួនាទីសំខាន់ណាស់។ តាមរយៈនោះ នឹងជំរុញ និងលើកទឹកចិត្តភ្លាមៗដល់អ្នកមុខ អ្នកការ  និងបងប្អូនជនរួមជាតិកាតូលិកឱ្យលើកកម្ពស់ប្រពៃណីស្នេហាជាតិ កសាងប្លុកឯកភាពជាតិដ៏អស្ចារ្យ ពង្រឹងការងារយោធា ការពារជាតិ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងមូលដ្ឋាន”៕

បកប្រែដោយ Minh Trung