A Vao ជាឃុំដាច់ស្រយាលមួយស្ថិតនៅភាគខាងលិចនៃស្រុក Dakrong ជាប់ព្រំដែនជាមួយប្រទេសឡាវ ភូមិសាស្រ្តត្រូវបានបែងចែកដោយភ្នំ ទន្លេ និងអូរជាច្រើន ដែលជាឃុំមួយក្នុងចំណោមឃុំភ្នំពិបាកបំផុតនៃស្រុក Dakrong អត្រាគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រមានជិត ៦០% ជីវភាពរស់នៅរបស់ប្រជាជន Pa Co និង Van Kieu នៅទីនេះនៅតែជួបការលំបាក និងខ្វះខាតជាច្រើន។ នៅពេលដែលយុទ្ធជននៃកងវរសេនាធំលេខ៨៤២ មានវត្តមាននៅក្នុងមូលដ្ឋាន ឱ្យតែរាល់ពេលរសៀលនៅតំបន់នេះ នៅភូមិ A Vao ឃុំ A Vao បរិយាកាសមានភាពមមាញឹក និងអ៊ូអរ ដោយសារឪពុកម្តាយជាច្រើននាំកូនមកចូលរៀន វគ្គហែលទឹកដោយឥតគិតថ្លៃរបស់កងទ័ព។ គ្រូបង្ហាត់ហែលទឹកគឺជាកម្មាភិបាល និងយុទ្ធជន ដែលត្រូវបានជ្រើសរើសយ៉ាងល្អ មានបទពិសោធន៍ក្នុងការហែលទឹកជួយណែនាំយ៉ាងយកចិត្តទុកដាក់ដល់កុមារតាមរយៈលំហាត់នីមួយៗនៅលើដី និងក្នុងទឹក។ “សូមអរគុណចំពោះការណែនាំដ៏ឧស្សាហ៍ព្យាយាមរបស់ "គ្រូបបង្ហាត់កងទ័ព" ពោលគឺបន្ទាប់ពីត្រឹមតែពីរសប្តាហ៍ កុមារជាង ៤០ នាក់បានចេះហែលទឹក” លោក Ho Cu Trinh រស់នៅភូមិ Ra Ro ឃុំ A Vao បានចែករំលែកបែបនេះ។

leftcenterrightdel
ប្រជាពលរដ្ឋឃុំ A Vao នាំមកនូវអុស ចេក និងទំពាំងជាអំណោយទៅជូនកងវរសេនាតូចលេខ ៨៤២

ក្រៅពីបង្ហាត់កុមារឱ្យចេះហែលទឹក កងទ័ពនៃកងវរសេនាធំលេខ ៨៤២ ក៏បានជួយឧបត្ថម្ភ និងជួយដល់ស្ថានភាពលំបាកជាច្រើនផងដែរ។ អ្នកស្រី Ho Thi Luy រស់នៅភូមិ A Vao អាយុ ៤០ ឆ្នាំ ប្តីរបស់គាត់បានស្លាប់យូរហើយ កូនពីរនាក់របស់គាត់ធ្វើការនៅឆ្ងាយ គាត់រស់នៅតែម្នាក់ឯងនៅក្នុងផ្ទះឈើចាស់ទ្រុឌទ្រោមណាស់។ ដោយដឹងអំពីស្ថានភាពនេះរបស់ អ្នកស្រី Ho Thi Luy កងវរសេនាធំលេខ ៨៤២ បានបញ្ជូនយុទ្ធជនទៅជួយជួសជុលផ្ទះឱ្យគាត់ ... ក្នុងថ្ងៃបញ្ចប់ការងារ ដោយកាន់អំណោយជាថវិកា ១ លានដុង ដែលជូនដោយមេបញ្ជាការកងវរសេនាធំលេខ ៨៤២ អ្នកស្រី Luy បានសម្តែងនូវចំណាប់អារម្មណ៍ថា៖ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដោយទទួលបានការគាំទ្រ និងជំនួយពីកងទ័ព។ អរគុណដល់កងទ័ពណាស់ បានជួយធ្វើឱ្យផ្ទះខ្ញុំកាន់តែមានសុវត្ថិភាព រឹងមាំជាង ខ្ញុំលែងបារម្ភពេលរដូវភ្លៀងចូលមកដល់ហើយ”។

តាមរយៈការស្វែងយល់របស់យើងខ្ញុំបានដឹងថា ក្នុងរយៈពេលជាងពីរសប្តាហ៍នៃការធ្វើដំណើរទ័ព ទៅបំពេញបេសកកម្មនៅមូលដ្ឋាន កម្មាភិបាល  និងយុទ្ធជននៃកងវរសេនាធំលេខ ៨៤២ បានធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបញ្ជាការដ្ឋានយោធាស្រុក Dakrong និងគណៈកម្មាធិការបក្ស អាជ្ញាធរ អង្គភាព និង អង្គការមហាជន បានអនុវត្តយ៉ាងល្អនូវការឃោសនា ពីមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋដល់ប្រជាជន។ ទន្ទឹមនឹងនោះបាន កៀរគរ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីជីកប្រឡាយទឹក និងជួសជុលផ្លូវតភ្ជាប់ក្នុងភូមិបានជាង ២,៥ គីឡូម៉ែត្រ; ជីករណ្តៅ សាងសង់បង្គន់អនាម័យចំនួន ៣០បង្គន់, រណ្តៅចាក់សម្រាមចំនួន៥... ក្រៅពីនេះ អង្គភាពក៏បានឧបត្ថម្ភសម្លៀកបំពាក់ជាង ២០០ ឈុត កូនឈើចំនួន ២០០ដើម (ផ្លែប័រ ស្វាយ ខ្នុរ) អំណោយចំនួន ១៥ ចំណែក ជូនដល់គ្រួសារទទួលគោលនយោបាយ គ្រួសារដែលមានស្ថានភាពលំបាកខ្លាំង ជួយប្រជាពលរដ្ឋសម្អាតបរិស្ថាន ពង្រឹងផ្ទះសម្បែង...

ដោយឃើញកុមារៗជនជាតិភាគតិច Pa Co, Van Kieu ប្រឡែងគ្នាយ៉ាងសប្បាយរីករាយ និងមើលឃើញរូបភាពប្រជាជន និងកងទ័ពលាគ្នាត្រឡប់ទៅអង្គភាពវិញ គឺយើងខ្ញុំកាន់តែយល់ពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ខ្ពស់នៅ A Vao...

បកប្រែដោយ Minh Trung