ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងមាត្រាទី៣០  នៃច្បាប់ស្តីពីជំនឿនិងសាសនាដូចតទៅ៖

១. អង្គការសាសនាគឺជានីតិបុគ្គលមិនធ្វើពាណិជ្ជកម្មចាប់ពីថ្ងៃដែលបានទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។

២. អង្គការសាសនាអាចស្នើសុំគណៈកម្មាធិការប្រជាជនខេត្តផ្តល់ការចុះនីតិបុគ្គលសម្រាប់អង្គការសាសនាក្រោមឱវាទ ដែលមានទីតាំងប្រតិបត្តិការនៅក្នុងខេត្តមួយ។ ភ្នាក់ងារគ្រប់គ្រងអំពីជំនឿនិងសាសនាមជ្ឈិមរបស់រដ្ឋផ្តល់ការចុះនីតិបុគ្គលមិនធ្វើពាណិជ្ជកម្មដល់អង្គការសាសនាក្រោមឱវាទដែលមានទីតាំងប្រតិបត្តិការនៅខេត្តជាច្រើនខណៈមានគ្រប់លក្ខខណ្ឌដូចខាងក្រោម៖ មានទ្រព្យសម្បត្តិដោយឡែកពីបុគ្គល ឬអង្គការផ្សេងៗ ហើយនិងទទួលខុសត្រូវដោយទ្រព្យសម្បត្តិរបស់ខ្លួនក្នុងនាមជាអង្គការចូលរួមច្បាប់ដោយឯកតោ។

៣. រដ្ឋាភិបាលកំណត់លម្អិតអំពីនីតិវិធីសម្រាប់ការអនុញ្ញាតឱ្យចុះនីតិបុគ្គលដល់អង្គការសាសនាក្រោមឱវាទ។

leftcenterrightdel
រូបថតឧទាហរណ៍ ៖ daidoanket.vn

* មិត្តអ្នកអាន Nguyen Van Hung នៅឃុំ Binh Duong ស្រុក Thang Binh ខេត្ត Quang Nam បានសួរថា៖ ការផ្ដល់ដីលំនៅឋាន ដីផលិតកម្ម និងទឹកស្អាតប្រើប្រាស់ក្នុងគ្រួសារជនជាតិភាគតិចក្រីក្រ;  គ្រួសារក្រីក្រក្នុងភូមិឃុំ ជួបការលំបាកត្រូវបានកំណត់យ៉ាងដូចម្តេច?

ចំលើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងប្រការទី ១ មាត្រាទី ៣ នៃសេចក្តីសម្រេចលេខ ២០៨៥/QD-TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីដូចតទៅ៖

ក) មុខសញ្ញាបានឧបត្ថម្ភរួមមាន៖ គ្រួសារជនជាតិភាគតិចក្រីក្រ និងគ្រួសារក្រីក្រក្នុងភូមិឃុំ  ជួបការលំបាកខ្លាំងដែលប្រកបរបរកសិកម្មនិងរុក្ខកម្ម ខ្វះដីលំនៅឋាន ឬដីផលិតកម្មតាមកម្រិតមធ្យមរបស់មូលដ្ឋាន កង្វះទឹកស្អាតប្រើប្រាស់ ហើយមិនទាន់ទទួលបានរបបគោលនយោបាយអំពីដីលំនៅឋាន ដីផលិតកម្ម និងទឹកស្អាតប្រើប្រាស់នៅឡើយទេ។

ខ) ខ្លឹមសារនៃគោលនយោបាយ៖

- ផ្ដល់ដីលំនៅឋាន៖ គណៈកម្មាធិការប្រជាជនខេត្តនិងទីក្រុងក្រោមឱវាទមជ្ឈិមនឹងរៀបចំថវិកា និងបង្កើតមូលនិធិដីដើម្បីបែងចែកដីដល់គ្រួសារសាងសង់លំនៅឋាន។ កម្រិតនៃការបែងចែកដីលំនៅឋានដល់គ្រួសារត្រូវបានកំណត់ដោយគណៈកម្មាធិការប្រជាជននៃបណ្ដាខេត្ត និងក្រុងក្រោមឱវាទមជ្ឈិមនិងស្របតាមស្ថានភាពជាក់ស្តែងរបស់តំបន់មូលដ្ឋាន។

- ផ្ដល់ដីផលិតកម្ម៖

គ្រួសារដែលមិនទាន់មានដីផលិតកម្ម ប្រសិនបើពួកគេត្រូវការគឺត្រូវបានអាជ្ញាធរមូលដ្ឋានផ្ដល់ដីផលិតកម្មដោយផ្ទាល់ និងផ្ដល់ទឹកប្រាក់ចំនួន ១៥ លានដុង/គ្រួសារពីថវិការដ្ឋ ហើយបានខ្ចីដើមទុនពីធនាគារគោលនយោបាយសង្គមដើម្បីបង្កើតមូលនិធិដីសម្រាប់ផលិតកម្ម។

ក្នុងករណីដែលអាជ្ញាធរមូលដ្ឋានមិនអាចរៀបចំដីផលិតកម្មបានគឺគ្រួសារដែលមិនទាន់មានដី ឬ ខ្វះដីផលិតកម្មត្រូវបានឧបត្ថម្ភក្នុងការប្ដូរមុខរបរពីថវិការដ្ឋដោយទឹកប្រាក់អតិបរមា ៥ លានដុង/គ្រួសារ និងខ្ចីដើមទុនពីធនាគារគោលនយោបាយសង្គមដើម្បីប្រកបមុខរបរផ្សេង។

មុខសញ្ញាខាងលើនេះ គ្រាន់តែទទួលបានគោលនយោបាយមួយក្នុងចំណោមគោលនយោបាយពីរគឺផ្ដល់ដីផលិតកម្ម ឬ ឧបត្ថម្ភការផ្លាស់ប្ដូរមុខរបរ។

- ផ្ដល់ជំនួយសម្រាប់ទឹកស្អាត៖ គ្រួសារជនជាតិភាគតិចក្រីក្រ; គ្រួសារក្រីក្រក្នុងភូមិឃុំជួបការលំបាកខ្លាំង​ ខ្វះខាតទឹកស្អាតប្រើប្រាស់ត្រូវបានឧបត្ថម្ភ ១,៥លានដុង/គ្រួសារ ដើម្បីបង្កើតប្រភពទឹកសម្រាប់បំរើជីវភាពរស់នៅប្រចាំថ្ងៃ៕

បកប្រែដោយ Pham Diep