ដូចគ្នានិងការណែនាំ ពេលមកដល់ភូមិទី៦ យើងពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រព័ន្ធផ្លូវបេតុងធំទូលាយ ស្អាត និងស្រស់ស្អាតនៅទីនេះ។ នៅសង្ខាងផ្លូវ ផ្ការីកយ៉ាងស្គុះស្គាយ គួរឱ្យទាក់ទាញភ្នែក។ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរនោះ យោងតាមលោក Nguyen Phi Truong មេភូមិទី៦បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភូមិបានសម្របសម្រួលជាមួយក្រុមប្រឹក្សាព្រះសហគមន៍កាតូលិកសាខា Dong Lam និងប្រជាពលរដ្ឋដែលមិនកាន់សាសនាដើម្បីចលនាសាសនិក និងប្រជាជនទាំងអស់រួបរួម និងរួមដៃគ្នាកសាងជនបទថ្មីគំរូទៀតផង។

leftcenterrightdel
ប្រជាជននៅភូមិទី ៦ ឃុំ Hung Son រួមដៃគ្នាកសាងសំណង់បម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាជន

ដើម្បីឱ្យមានសាមគ្គីភាព និងឯកភាពពីអ្នកកាន់សាសនា របៀបធ្វើនៅភូមិទី៦ គឺរាល់ពេលដែលអនុវត្តនូវគោលនយោបាយថ្មី ភូមិសុទ្ធតែបានសហការជាមួយគណៈអភិបាលព្រះសហគមន៍កាតូលិកសាខា Dong Lam ឃោសនាបំផុសបំផុលប្រជាជនឱ្យគោរពតាមការណែនាំ គោលនយោបាយ មាគ៌ារបស់បក្ស បំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីរស់នៅតាមគន្លងល្អក្នុងបេះដូងជាតិ។ ដូច្នេះហើយ ប្រជាជននៅទីនេះ តែងតែរួបរួម និងគាំទ្រគ្នាទៅវិញទៅមក។ ជាពិសេសក្នុងចលនាកសាងជនបទថ្មី អាជ្ញាធរ និងមេភូមិកសាងផែនការជាក់លាក់ និងលម្អិតសម្រាប់ខ្លឹមសារនីមួយៗដែលត្រូវធ្វើ ប៉ាន់ប្រមាណថវិកាដែលត្រូវផ្តល់វិភាគទាន រួចនាំមកប្រជុំប្រជាពលរដ្ឋពិភាក្សាគ្នា។ ជាងនេះទៅទៀត ដើម្បីឱ្យប្រជាពលរដ្ឋធ្វើតាម ពោលគឺសមាជិកបក្សត្រូវតែធ្វើជាគំរូល្អក្នុងការអនុវត្តគោលនយោបាយរបស់បក្ស ដើម្បីឱ្យប្រជាពលរដ្ឋបានយល់។

ជួបពិភាក្សាជាមួយយើងខ្ញុំ លោក Tran Minh Hoan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hung Son បានឲ្យដឹងថា៖ “ប៉ុន្មានឆ្នាំមកនេះ ទាំងអ្នកកាន់សាសនា និងមិនកាន់សាសនានៅភូមិទី ៦ តែងតែជឿជាក់លើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងមូលដ្ឋានជានិច្ច។ ប្រជាជនចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងចំណងមហាសាមគ្គីភាព របស់ប្រជាជនទាំងមូល លើកកម្ពស់ជីវភាពប្រជាជនលើគ្រប់វិស័យ។ ផ្តើមពីនោះមក ប្រជាពលរដ្ឋបានជឿទុកចិត្ត និងយល់ព្រមគាំទ្រទៅនឹងចលនា និងសកម្មភាពទាំងអស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិទី៦ គឺជាភូមិលេចធ្លោបំផុតមួយក្នុងឃុំ Hung Son”៕

បកប្រែដោយ Minh Trung