ការប្រគល់ព្រៃឈើ និងចុះកិច្ចសន្យាការពារព្រៃឈើរួមជាមួយនិងគោលនយោបាយទទួលផលប្រយោជន៍នានាបានបង្កើតប្រភពចំណូលមានស្ថិរភាពបន្ថែមទៀតសម្រាប់ជនជាតិភាគតិច រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ហើយទន្ទឹមនឹងនោះក៏កសាងឱ្យប្រជាជននូវស្មារតីការពារ និងអភិវឌ្ឍធនធានព្រៃឈើ។

leftcenterrightdel
កម្លាំងអនុរក្ស​ព្រៃឈើ​សហការ​ជាមួយ​គ្រួសារ​ជនជាតិ​ដើម​ភាគតិច​ដើម្បី​ដើរ​ល្បាត និង​ការពារ​ព្រៃឈើ​ក្នុង​ឧទ្យានជាតិ​ Yok Don

លោក Nguyen Hoai Duong ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Dac Lac បានឲ្យដឹងថា មកដល់ឆ្នាំ ២០១១ ខេត្ត Dac Lac បានបញ្ចប់ការប្រគល់ព្រៃឈើ និងចុះកិច្ចសន្យាការពារព្រៃឈើជាមួយគ្រួសារ និងសហគមន៍ភូមិ ឃុំ ដែលជាជនជាតិភាគតិច នៅតំបន់ខ្ពង់រាបភាគកណ្តាល តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី។ ឧទាហរណ៍៖ នៅក្នុងស្រុក Ea H’Leo, Buon Đon, M’Drak, Krong Ana và Ea Sup មាន ១,៣៥៤ គ្រួសារ ដែលត្រូវបានចាត់តាំងឱ្យគ្រប់គ្រងព្រៃឈើជិត ៩,២១៩ ហិកតា យោងតាមសេចក្តីសម្រេចលេខ ៣០៤/២០០៥/QD-TTg ចុះថ្ងៃទី២៣ ខែវិច្ឆិកា ២០០៥ របស់នាយករដ្ឋមន្ត្រី។ នៅក្នុងឧទ្យានជាតិ Yok Don រហូតមកដល់ពេលនេះ អង្គភាពនេះបានប្រគល់ព្រៃសរុបចំនួន ១៧,៥០០ ហិកតា ដល់ ១៩ សហគមន៍ភូមិ ឃុំ  ក្នុងតំបន់ស្រទាប់ដែលមានគ្រួសារជាប់កិច្ចសន្យាជាង ២,៣០០ គ្រួសារ។ កិច្ចសន្យាទទួលការគ្រប់គ្រង និងការពារព្រៃឈើបានបង្កើតប្រភពចំណូលប្រកបដោយស្ថិរភាពសម្រាប់គ្រួសារជនជាតិភាគតិចទាំងនេះ។ យោងតាមលោក Nguyen Huu Tao អនុប្រធាននាយកដ្ឋានការពារព្រៃឈើនៃឧទ្យានជាតិ Yok Don គិតតាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ឧទ្យានជាតិ Yok Don បានចំណាយថវិកាជិត ១៧.៥ ពាន់លានដុង សម្រាប់គ្រួសារជាប់កិច្ចសន្យាចំនួន ២,៣០០ ដើម្បីគ្រប់គ្រង និងការពារព្រៃឈើ។

ជារៀងរាល់ឆ្នាំ បន្ថែមពីលើការទទួលបានកម្រៃសម្រាប់ការគ្រប់គ្រង និងការពារព្រៃឈើ គ្រប់គ្រួសារជនជាតិភាគតិចនៅក្នុងតំបន់ក៏ទទួលបានគោលនយោបាយអនុគ្រោះមួយចំនួនផងដែរ ដើម្បីរក្សាលំនឹងជីវិត និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។ យោងតាមការកំណត់នៃសេចក្តីសម្រេចលេខ 304/2005/QD-TTg ការប្រគល់ព្រៃឈើ និងចុះកិច្ចសន្យាការការពារព្រៃឈើត្រូវតែធានានូវតម្រូវការនៃការបង្កើតលក្ខខណ្ឌស្ថិរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិភាគតិចក្នុងតំបន់។ ផ្ទៃដីព្រៃឈើដែលបានប្រគល់សម្រាប់គ្រួសារមិនទាបជាងកម្រិតមធ្យមទូទាំងប្រទេសទេ។ បុគ្គលដែលត្រូវបានប្រគល់ព្រៃឈើ និងដីសម្រាប់ដាំព្រៃឈើផលិតកម្ម មានសិទ្ធិទទួលបានផលិតផលទាំងអស់ដែលប្រមូលផលពីផ្ទៃដីព្រៃឈើដែលខ្លួនឯងទទួលបាន ត្រូវបានទទួលជំនួយគឺពូជរុក្ខជាតិព្រៃឈើតាមដំណើរការដាំដុះព្រៃឈើផលិតកម្ម និងទទួលបានជំនួយផលិតកម្មកសិកម្មតាមគោលនយោបាយលើកទឹកចិត្តកសិកម្មរបស់រដ្ឋ។ ប្រសិនបើពួកគាត់ជាគ្រួសារក្រីក្រ ពួកគាត់នឹងផ្តល់អង្ករ ១០ គីឡូក្រាម/ម្នាក់/ខែ ដើម្បីសម្រាលភាពអត់ឃ្លានក្នុងអំឡុងពេលដែលពួកគាត់មិនអាចផ្គត់ផ្គង់ខ្លួនឯងបាន (រយៈពេលឧបត្ថម្ភស្រូវត្រូវសម្រេចដោយគណៈកម្មាធិការប្រជាជនខេត្ត)។

អាចបញ្ជាក់បានថា យន្តការ និងគោលនយោបាយ សម្រាប់គ្រួសារជនជាតិភាគតិចក្នុងស្រុក Dac Lac ជាពិសេស និងតំបន់ខ្ពង់រាបកណ្តាល និយាយរួម នៅពេលចូលរួមក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍព្រៃឈើគឺត្រឹមត្រូវ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ដើម្បីបង្កើតជីវភាពរស់នៅ និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលនៅតែជួបការលំបាកជាច្រើន។ លើសពីនេះ គោលនយោបាយនេះក៏ជះឥទ្ធិពលជាវិជ្ជមានដល់ការគ្រប់គ្រង ការការពារ និងការអភិវឌ្ឍព្រៃឈើនៅតំបន់ខ្ពង់រាបកណ្តាលផងដែរ៕

បកប្រែដោយ Minh Trung