បងស្រី Le Thi Mong Nhi ប្រធានសមាគមនារីឃុំ Hieu Tu បានឲ្យដឹងថា នាពេលកន្លងមក សមាគមបានបង្កើនការឃោសនាដល់កម្មាភិបាល សមាជិកា អំពីការកាត់បន្ថយភាពក្រីក្រ ជាពិសេសអំពីការទទួលឥណទានទុនតាមគោលនយោបាយសម្រាប់ក្រុមគ្រួសារក្រីក្រ។ តាមរយៈនោះ នឹងជួយសមាជិកាទទួលប្រាក់កម្ចីដើម្បីអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម ជួយសមាជិកាលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រាក់កម្ចី ធ្វើឲ្យជីវភាពរស់នៅប្រសើរឡើង និងចេញផុត​ពីភាពក្រីក្រប្រកបដោយចីរភាព។ បច្ចុប្បន្ន ដោយទទួលការផ្ទេរសិទ្ធិពីធនាគារគោលនយោបាយសង្គមស្រុក Tieu Can សមាគមនារីឃុំ Hieu Tu បានផ្តល់ប្រាក់កម្ចីដល់ក្រុមគ្រួសារចំនួន ១,១២៥ គ្រួសារ ដោយមានថវិកាជាង ១៧.២ ពាន់លានដុង។

leftcenterrightdel
អ្នកស្រី Son Thi Saly ថែទាំ​គោ​ដែលបានទិញដោយប្រាក់កម្ចី​អនុគ្រោះ​របស់​ធនាគារ​គោលនយោបាយ​សង្គម

ដោយមានកម្មវិធីគាំទ្រ និងផ្ដល់ប្រាក់កម្ចីអនុគ្រោះ សមាជិកាជាច្រើននាក់នៃឃុំ Hieu Tu បានចេញផុត​ពីភាពក្រីក្រ។ អ្នកស្រី Son Thi Saly សមាជិកានៃក្រុមសន្សំប្រាក់-ប្រាក់កម្ចី សាខាសមាគមនារីភូមិ O Dung (ឃុំ Hieu Tu) បានឲ្យដឹងថា ក្រុមគ្រួសារខ្ញុំជាគ្រួសារក្រីក្រ។ កាលពី ៣ ឆ្នាំមុន ជាមួយនឹងប្រាក់កម្ចី ១៥ លានដុងពីធនាគារគោលនយោបាយសង្គម ខ្ញុំបានទិញគោ ២ ក្បាល និងដាំស្រូវមានគុណភាពខ្ពស់ ហើយក្នុងមួយឆ្នាំៗ រកបានប្រាក់ចំណេញជាង ៥០ លានដុង ជួយគ្រួសារខ្ញុំ​ចេញផុត​ពីភាពក្រីក្រ។ បើគ្មានប្រាក់កម្ចីអនុគ្រោះទេ ខ្ញុំមិនដឹងថាពេលណាគ្រួសារខ្ញុំនឹងដូចសព្វថ្ងៃនេះទេ។

ដើម្បីលើកកម្ពស់គុណភាពនៃកម្មវិធី សមាគមនារីឃុំ Hieu Tu និងក្រុមសន្សំប្រាក់-ប្រាក់កម្ចី បានត្រួតពិនិត្យការផ្ដល់ប្រាក់កម្ចី ដើម្បីធានាថាមុខសញ្ញាត្រឹមត្រូវ អ្នកខ្ចី និងគ្រួសារប្រើប្រាស់ប្រាក់កម្ចីក្នុងគោលបំណងត្រឹមត្រូវ។ សកម្មភាពជួយឧបត្ថម្ភប្រាក់កម្ចីនិងភាពសកម្មរបស់សមាជិកាម្នាក់ៗក្នុងផលិតកម្ម និងការធ្វើអាជីវកម្ម បានជួយសមាជិកាជាច្រើនចេញផុត​ពីភាពក្រីក្រ ចូលរួមចំណែកដ៏សំខាន់ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕

បកប្រែដោយ Thuy Anh