នេះជាដំណោះស្រាយជាមូលដ្ឋានក្នុងការបង្កើតជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនមូលដ្ឋានដើម្បីឱ្យមូលដ្ឋានអាចសម្រេចបាននូវគោលដៅស្ថិរភាព និងលើកកម្ពស់ជីវភាពរបស់ជនជាតិភាគតិច កាត់បន្ថយគម្លាតអភិវឌ្ឍរវាងតំបន់ និងតំបន់។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារហេតុផលជាច្រើន ដូច្នេះនាពេលបច្ចុប្បន្ន ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនជាតិភាគតិចនៅតែជួបការលំបាក និងមានកង្វះខាតមួយចំនួនដែលចាំបាច់ត្រូវដោះស្រាយ។

leftcenterrightdel
បណ្ដុះបណ្ដាល​របរត្បាញ​ក្រមា​ដល់​ជនជាតិ​ភាគតិច​នៅ​ឃុំ​ Ea Kao ក្រុង Buon Ma Thuot ខេត្ត​Dak Lak

ជាខេត្តមួយដែលមានជនជាតិចំនួន ៤៩ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិភាគតិចមានចំនួនជាង ៣៥% ដូច្នេះខេត្ត Dak Lak តែងតែយកចិត្តទុកដាក់រៀបចំ និងអនុវត្តគោលនយោបាយសុខុមាលភាពសម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំ។ យោងតាមទិន្នន័យរបស់មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Dak Lak បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ ២០១៦-២០២០ ខេត្តបានជ្រើសរើស និងបណ្តុះបណ្តាលវិជ្ជាជីវឱ្យចំនួន ១៦៩,៩១៧ នាក់ ក្នុងនោះ ២៧,៦៦៧ នាក់ជាជនជាតិភាគតិច។

តាមរយៈការស្រាវជ្រាវ យើងដឹងថា ទោះបីជាមានលក្ខណៈធម្មជាតិសម្បូរបែប ងាយស្រួលក៏ដោយ ក៏បច្ចុប្បន្នការ ទាញ យកផលប្រយោជន៍ពីធនធាននេះក្នុងផលិតកម្ម និងអាជីវកម្មនៅស្រុក Cu M'gar ខេត្ត Dak Lak នៅមានកម្រិតទាបនៅ ឡើយ។ ធនធានមនុស្សគឺជាយុវជននៃស្រុក Cu M'gar ទោះបីជាមានច្រើនសម្បូរក៏ដោយ ប៉ុន្តែភាគច្រើនជាពលករដែលគ្មានជំនាញ មិនបានបំពេញតាមតម្រូវការនៃអាជីវកម្មដែលមានទីតាំងនៅក្នុងតំបន់នោះទេ។ ទោះបីជាស្រុកមានកម្លាំងពលកម្មច្រើនក៏ដោយ តាមពិតអត្រាអត់ការងារធ្វើ និងខ្វះការងារធ្វើគឺខ្ពស់គួរសមដែរ។

នេះមិនត្រឹមតែជាបញ្ហារបស់ស្រុក Cu M'gar ប៉ុណ្ណោះទេ ថែមទាំងជាស្ថានភាពទូទៅនៃខេត្ត ក្រុងជាច្រើនដែលមានជនជាតិភាគតិចរស់នៅច្រើន។ Bac Kan ជាខេត្តភ្នំមួយដែលជួបការលំបាកជាច្រើន ជនជាតិភាគតិចមានចំនួនជាង ៨0% នៃចំនួនប្រជាជន សេដ្ឋកិច្ចសំខាន់ៗគឺកសិកម្ម ព្រៃឈើ និងផលិតកម្មឧស្សាហកម្ម។ ពាណិជ្ជកម្ម និងសេវាកម្មនៅតែមិនទាន់អភិវឌ្ឍ ជីវិតមនុស្សនៅតែលំបាកលំបិនណាស់។ ពលករនៅជនបទក្នុងខេត្ត Bac Kan បច្ចុប្បន្នមានជាង ៧៥% នៃប្រជាជន និងជាង ៥០% នៃកម្លាំងពលកម្មសង្គម។ កម្មករនៅតំបន់នេះភាគច្រើនជាជនជាតិភាគតិច ថ្វីត្បិតតែដង់ស៊ីតេប្រជាជនមានកម្រិតទាប ប៉ុន្តែដោយសារលក្ខណៈភូមិសាស្រ្តគឺជាតំបន់ភ្នំខ្ពស់ បានជាផ្ទៃដីសម្រាប់បង្កបង្កើនដំណាំមិនមានច្រើន  ថែមទាំងរបៀបធ្វើផលិតកម្មកសិកម្មមានសភាពឱនថយ ប្រជាជននៅទីនេះក្រៅពេលធ្វើការបង្កបង្កើនដំណាំគឺគ្មានការងារផ្សេងៗទៀតទេ។

ផ្លាស់ប្តូរមតិជាមួយយើងខ្ញុំ លោកស្រី Trieu Thi Phuong ប្រធានគណៈកម្មការកិច្ចការជនជាតិខេត្ត Bac Kan បានមានប្រសាសន៍ថា៖ “ដើម្បីជួយពលករជនជាតិភាគតិចឱ្យមានការងារ មានស្ថិរភាព ក្នុងរយៈពេលកន្លងមក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្ត Bac Kan បានអនុវត្តរួមបញ្ចូលគ្នានូវការបណ្តុះបណ្តាល វិជ្ជាជីវៈជាមួយអង្គការសង្គម-នយោបាយនានា។

យ៉ាងណាក៏ដោយ បើតាមលោកស្រី Trieu Thi Phuong ការរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនជាតិភាគតិចនៅខេត្ត Bac Kan ក៏ប្រឈមមុខនឹងការលំបាកដូចជា ស្ថានភាពចរាចរណ៍មិនអំណោយផល និងសមត្ថភាពចំណេះដឹងមិនស្មើគ្នា នៅកន្លែងខ្លះ របៀបនៃការរៀបចំការបណ្តុះបណ្តាលមិនសមស្របជាមួយការអនុវត្តផលិតកម្ម វប្បធម៌ និងមូលដ្ឋាន ដូច្នេះវាមិនមានភាពទាក់ទាញសម្រាប់ប្រជាជនទេ។ ក្រៅពីនេះ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល វិជ្ជាជីវៈនីមួយៗ ពួកគេមិនមានដើមទុនសម្រាប់វិនិយោគ ធ្វើផលិតកម្ម និងធ្វើអាជីវកម្មដើម្បីបន្តពង្រីក និងរក្សាវិជ្ជាជីវៈដែលខ្លួនបានសិក្សាទេ។ ចំណែកពលករជំនាញដូចជាកាត់ដេរ សំណង់ជាដើម ពួកគេមិនចង់ទៅធ្វើការឆ្ងាយ ទេដោយសាររវល់មើលថែកូន ដូច្នេះក្រោយពីទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈរួចហើយពួកគេក៏នៅផ្ទះជាមួយគ្រួសារតែម្តង។

ដើម្បីជួយឱ្យពលករជនជាតិភាគតិចមានការងារប្រកបដោយស្ថិរភាព លោក Dinh Xuan Thang អនុប្រធានទីភ្នាក់ងារឃោសនា នៃគណៈកម្មការជនជាតិ ដែលជាអ្នកបានរស់នៅជាមួយជនជាតិភាគតិចជិត ៥០ឆ្នាំ បានមានប្រសាសន៍ថា៖ “តាំងពីមុនរហូតមកដល់ពេលនេះ បក្ស រដ្ឋបានប្រកាសចេញនូវគោលនយោបាយជាច្រើនក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជួយគាំទ្រវិជ្ជាជីវៈ ហើយលទ្ធផលទទួលបានក៏មានភាពវិជ្ជមានផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមានការខ្វះខាតជាច្រើននៅក្នុងតំបន់ជនជាតិភាគតិច បាននាំឱ្យលទ្ធផលពិតជាមិនដូចការរំពឹងទុកនោះទេ។ បច្ចុប្បន្ននេះ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនបង្រៀនតែមុខជំនាញដែលខ្លួនមាន ប៉ុន្តែមិនទាន់បានតម្រង់ទៅរកការបណ្តុះបណ្តាលវិជ្ជាជីវៈដែលទីផ្សារត្រូវការនៅឡើយទេ ដូច្នេះហើយ ជនជាតិភាគតិចជាច្រើនបន្ទាប់ពីរៀនចប់ មិនអាចរកការងារធ្វើបាន។

លោក Dinh Xuan Thang ក៏បានឱ្យដឹងទៀតថា នាពេលនេះ ធនធានមនុស្សនៃជនជាតិភាគតិចនៅមានកម្រិតនៅឡើយ។ មានតែពលករជនជាតិភាគតិចប្រហែល ៦.២% ប៉ុណ្ណោះដែលទទួលបានការបណ្តុះបណ្តាល នៅកម្រិតបឋមសិក្សា ឬខ្ពស់ជាងនេះបន្តិច។ ស្ថានភាពបែបនេះនាំឱ្យជំនាញពលករជនជាតិភាគតិចមានកម្រិតណាស់ មិនស័ក្តិសមជាមួយនិងការងារដែលមានបច្ចេកវិទ្យាខ្ពស់ និងជំនាញខ្ពស់ ដូចជាព័ត៌មានវិទ្យា ការផលិតកុំព្យូទ័រ ឧស្សាហកម្មអគ្គិសនីទេ... នាពេលខាងមុខ ចាំបាច់ត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធគោលនយោបាយច្បាប់  ជាពិសេសអ្នកដែលបម្រើការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្រុមមុខសញ្ញានេះថែមទៀត... មានតែធ្វើដូច្នោះទេយើងទើបអាចធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ជនជាតិភាគតិច៕

បកប្រែដោយ Minh Trung