ដើម្បីលើកតម្កើងតួនាទីរបស់ខ្លួន អង្គការសាសនា និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ៩ បានអនុវត្តគំរូ “ជួយប្រជាជនឲ្យមានជីវភាពសម្បូរធូធា និងមានភាពជឿជាក់លើខ្លួនឯង និងក្រោកឈរឡើង” ដោយផ្តល់អំណោយឧបត្ថម្ភជាច្រើនដល់គ្រួសារ ដែលជួបការលំបាកក្នុងមូលដ្ឋាន។ នេះជាសកម្មភាពសំដៅលើកស្ទួយការងារសន្តិសុខសង្គមក្នុងមូលដ្ឋាន  ជួយរាល់គ្រួសារឱ្យមានស្ថានភាពជីវភាពកាន់តែប្រសើរ ជាពិសេសអ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19។ ជារៀងរាល់ខែ ដោយមានការសម្របសម្រួល និងរួមដំណើជាមួយអង្គភាពសាសនាចំនួន៤ គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកជិត ៣៥ ក្នុងសង្កាត់ ៩ ត្រូវបានទទួលការជួយគាំទ្រជាមួយនឹងសម្ភារៈ និងថវិកា ដើម្បីជួយប្រជាជនមានអារម្មណ៍នឹងចិត្តក្នុងការងារ និងការរកស៊ី។

leftcenterrightdel
គ្រួសារលំបាកក្នុងសង្កាត់៩ ទទួលអំណោយក្នុងពិធីប្រកាសគំរូ “ជួយប្រជាជនឲ្យមានជីវភាពសម្បូរធូធា និងមានភាពជឿជាក់លើខ្លួនឯង និងក្រោកឈរឡើង”

ក្នុងពិធីប្រកាសគំរូ “ជួយប្រជាជនឲ្យមានជីវភាពសម្បូរធូធា និងមានភាពជឿជាក់លើខ្លួនឯង និងក្រោកឈរឡើង” កាលពីថ្ងៃទី២២ ខែមេសា គ្រប់គ្រួសារជួបការលំបាកទទួលបានអំណោយឧបត្ថម្ភរួមមាន៖ អង្ករ ១០ គីឡូក្រាម មី១កេស និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ លោកស្រី Pham Thi Hong Cuc ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ៩ មានប្រសាសន៍ថា៖ “សព្វថ្ងៃនេះតំបន់មូលដ្ឋានមានគ្រួសារក្រីក្រ និងគ្មានការងារធ្វើជាច្រើននៅក្នុងសង្កាត់ទី៩ បានជាគំរូ “ជួយប្រជាជនឲ្យមានជីវភាពសម្បូរធូធា និងមានភាពជឿជាក់លើខ្លួនឯង និងក្រោកឈរឡើង” ត្រូវបានអនុវត្តជាមួយនឹងការសម្របសម្រួលនៃសាសនាដើម្បីចែករំលែក ថែទាំ និងជួយគ្រួសារឱ្យមានលក្ខណងាយស្រួលកាន់តែច្រើនឡើងក្នុងជីវិត។ នាពេលខាងមុខ យើងនឹងរៀបចំសកម្មភាពមួយចំនួនដើម្បីកៀងគរអ្នកឧបត្ថម្ភបន្ថែម ដើម្បីចាប់ដៃគ្នា បង្កើនចំនួនគ្រួសារដែលត្រូវមើលថែក្នុងតំបន់សង្កាត់”។

ព្រះតេជគុណ Thich Minh An ព្រះចៅអធិការវត្ត Minh Dao បានចែករំលែកថា៖ “ដើម្បីលើកទឹកចិត្ត និងចែករំលែកជាមួយប្រជាជនក្នុងស្ថានភាពលំបាក វត្ត Minh Dao រួមជាមួយនឹងសាសនា និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅសង្កាត់ ៩ បានរៀបចំជាគំរូ“ជួយប្រជាជនឲ្យមាន ជីវភាពសម្បូរធូធា និងមានភាពជឿជាក់លើខ្លួនឯង និងក្រោកឈរឡើង” ។ អាចនិយាយបានថា នេះគឺជាគំរូជាក់ស្តែងមួយដែលមានអត្ថន័យយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ។ ជារៀងរាល់ខែ គ្រប់អង្គការសាសនា អ្នកឧបត្ថម្ភ និងអ្នកផ្តល់អំណោយមកសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់គ្រួសារដែលមានស្ថានភាពជួបការលំបាក។

កាន់អំណោយក្នុងដៃដែលផ្តល់ដោយអង្គការសាសនា លោកស្រី Vo Thi Hong Van នៅសង្កាត់៩ មានការរំជួលចិត្តយ៉ាងខ្លាំង៖ “អំណោយរបស់អង្គការសាសនាបានជួយគ្រួសារ ខ្ញុំសម្រាលការលំបាកខ្លះៗ។ ក្នុងនាមគ្រួសារក្រីក្រ ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការចែករំលែកយ៉ាងជ្រាលជ្រៅរបស់អង្គការមហាជន និងអង្គការសាសនានានា”។

ដោយមានការរួមដៃ ស្រុះចិត្តស្រុះថ្លើមរបស់អាជ្ញាធរមូលដ្ឋាន រាល់សាសនាបានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឲ្យមានស្ថិរភាពក្នុងជីវិត ដើម្បីពូកគាត់មានេជីវភាពល្អប្រសើរនាពេឆាប់ៗ៕

បកប្រែដោយ Minh Trung