ថ្មីៗនេះ មានឱកាសបានទៅលេងស្រុកភាគខាងលិចមួយចំនួននៃខេត្ត Quang Tri យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការផ្លាស់ប្តូរនៅគ្រប់ទិសទីនៃភូមិៗទាំងអស់តាំងពីរបៀបគិត របៀបធ្វើ រហូតដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះ។ ផ្លូវទៅកាន់ឃុំ៖ A Vao, A Bung, A Ngo, Ta Rut (ស្រុក Dakrong) លែងមានសភាពផ្លូវទ្រុឌទ្រោម ពោរពេញទៅដោយថ្ម គ្រួសនិងភក់ ដូចកាលពីប៉ុន្មានឆ្នាំមុនទេ ប៉ុន្តែឥឡូវនេះត្រូវបានពង្រីក ក្រាលកៅស៊ូ ងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ភ្នំធំៗកាលពីមុនដាំតែពោត ស្រូវគោគ ឬគេបោះបង់ចោលនោះ ពេលនេះគ្របដណ្តប់ដោយព្រៃឈើដើមអាកាស្យា និងព្រៃឈើផ្តល់វត្ថុធាតុដើម... អ្វីៗដែលជាការលើកទឹកចិត្តជាងនេះទៀតនោះគឺ ប្រជាជន Van Kieu និង Pa Co ក្នុងជួរ Truong Son សព្វថ្ងៃនេះបានបោះបង់ចោលទំនៀមទំលាប់ហួសសម័យ គ្រួសារជាច្រើនបានរៀនរកស៊ី និងងើបចេញពីភាពក្រីក្រ។ ជិត១០០% ក្មេងក្នុងខ្ទង់អាយុទៅរៀនត្រូវបានទទួលការរៀនសូត្រ មានប្អូនជាច្រើនត្រូវបានរៀននៅសកលវិទ្យាល័យ បន្ទាប់មកត្រឡប់ទៅកសាងភូមិឃុំទៀតផង...

leftcenterrightdel
ប្រជាជន Pa Co និង Van Kieu នៅឃុំ Ta Rut ស្រុក Dakrong (Quang Tri) បណ្តុះកូនពូជម្រេចដើម្បីផ្គត់ផ្គង់ទីផ្សារ

នៅក្នុងផ្ទះឈើតូចមួយដែលស្ថិតនៅជាប់នឹងអូរមួយ លោក Ho Mo ដែលជាយុទ្ធជនពិការថ្នាក់១/៤ មកពីភូមិ Prin C ឃុំ A Doi ស្រុក Huong Hoa បាននិយាយថា “ខ្ញុំបានរស់នៅទីនេះរាប់សិបរដូវ ទទួលផលដំណាំហើយ បានឃើញជាក់ស្តែងផ្ទាល់ភ្នែកថាប្រជាជនភូមិ Prin C មានជីវភាពរស់នៅមានស្ថិរភាព ភូមិឃុំមានសន្តិភាព។ ពណ៌បៃតងនៃដើមកាហ្វេ ចេក និងដើមឈើហូបផ្លែបានគ្របដណ្តប់លើគ្រប់កូនភ្នំ។ មានជីវភាពដូចសព្វថ្ងៃនេះ ប្រជាជនមានដឹងគុណណាស់ចំពោះបក្ស និងអ៊ំហូ។

ទៅកាន់ភូមិ Da Ban ឃុំ Ba Nang ស្រុក Dakrong សួរអំពីការអភិវឌ្ឍសេដ្ឋកិច្ច គ្រប់គ្នាសុទ្ធតែបានរៀបរាប់ពីបងប្អូនបីនាក់គឺ Ho Van Trung, Ho Van Hoa និង Ho Van Hinh។ ដើម្បីមានឱកាសរួចផុតពីភាពក្រីក្រ បងប្អូនទាំងបីនាក់បានរួមកម្លាំងគ្នាបើកផ្លូវពីភូមិទៅកំពូលភ្នំ Ka Nieng ជាង ១,០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដើម្បីធ្វើអាជីវកម្មលើដីព្រៃភ្នំទទេ ដាំដំឡូងមីបានជាង ៥០ ហិកតា និង ៥០ ហិកតា ព្រៃឈើ និងដើមកៅស៊ូ។ មកទល់នឹងពេលនេះ ផ្ទៃដីបាត់បង់ទាំងស្រុងជាង ១០០ ហិកតា ត្រូវបានគ្របដណ្តប់ដោយរុក្ខជាតិបៃតង ដោយហេតុនេះជួយឱ្យពួកគេរកចំណូលបានជាង ៣០០ លានដុងក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនអាចមើលថែទាំកូនៗបាន និងទិញបានរបស់របរប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ។

ដោយមានគោលនយោបាយជនជាតិត្រឹមត្រូវរបស់បក្ស និងរដ្ឋ ប្រជាជន Pa Co និង Van Kieu នៅខេត្ត Quang Tri តែងតែមានជំនឿលើបក្ស ខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមក្នុងផលិតកម្ម ដើម្បីមានជីវភាពធូរធារ និងសប្បាយរីករាយ៕

បកប្រែដោយ Minh Trung