យោងតាមលោក Vang Seo Mang ប្រធានភូមិ Ea Rot បានឲ្យដឹងថា រហូតដល់ឆ្នាំ ២០០៤ ទើបមានសេចក្តីសម្រេចចិត្តបង្កើតភូមិ។ កាលពីឆ្នាំ២០១៨ ប្រជាជនត្រូវបានអនុញ្ញាតឲ្យធ្វើសៀវភៅគ្រួសារ។

leftcenterrightdel
ជូនមេគោពូជដល់ក្រុមគ្រួសារក្រីក្រនៅភូមិ Ea Rot

ដើម្បីជួយប្រជាជននៅភូមិ Ea Rot ធ្វើអាជីវកម្ម កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ពីឆ្នាំ២០១៩ ដល់សព្វថ្ងៃនេះ ឃុំ Cu Pui បានរៀបចំកម្មវិធី “មេគោពូជសប្បុរសធម៌”។ កម្មវិធីមានគោលដៅអំពាវនាវឲ្យអង្គការ បុគ្គល ជួយឧបត្ថម្ភដោយការទិញមេគោពូជ ជូនក្រុមគ្រួសារក្រីក្រក្នុងភូមិ ជួយពួកគេបង្កើនប្រាក់ចំណូល និងមានស្ថិរភាពក្នុងជីវភាពរស់នៅ។ តាំងពីឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២ ឃុំបានចលនា និងប្រគល់មេគោពូជចំនួន ៣៧ ក្បាល ដោយមានតម្លៃជាង ៥០០ លានដុងដល់អ្នកភូមិ។ បងស្រី Lo Thi Chong ទទួលមេគោពូជនាចុងឆ្នាំ២០២១ បានចែករំលែកថា ក្រុមគ្រួសារខ្ញុំអរគុណកម្មវិធី អរគុណឃុំដោយបានយកចិត្តទុកដាក់ ជួយគាំទ្រ និងណែនាំយើងចិញ្ចឹមសត្វដើម្បីរួចផុតពីភាពក្រីក្រ។

សូមរំលឹកថា ទន្ទឹមនឹងការចលនា និងប្រគល់មេគោពូជ នាឆ្នាំ២០១៨ ថ្នាក់ដឹកនាំឃុំ Cu Pui ក៏បានអំពាវនាវរកថវិកាសាងសង់ស្ពានឆ្លងអូរ Ea Rot ដោយមានថវិកាជាង ៦០០ លានដុង។ បច្ចុប្បន្ននេះ នៅភូមិ Ea Rot ថ្នាក់ដឹកនាំឃុំ Cu Pui កំពុងបណ្តាក់ទុនសាងសង់សាលាមត្តេយ្យ និងសាលាបឋមសិក្សា សាងសង់ផ្ទះវប្បធម៌ភូមិ។ល។ ដោយទទួលបានការយកចិត្តទុកដាក់នេះ ជីវភាពរស់នៅរបស់ជនជាតិ Mong នៅភូមិ Ea Rot កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thuy Anh