កាលពីខែមិថុនា ឆ្នាំ ២០១៧ មក លោកវរសេនីយ៍ត្រី Hoang Van Cong កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Na Loi ត្រូវបានកងទ័ពការពារព្រំដែនខេត្ដចាត់បញ្ជូនទៅបំពេញការងារនៅឃុំ Dooc May ស្រុក Ky Son ដើម្បីកាន់តំណែងជាលេខារងគណៈកម្មាធិការបក្សឃុំ។

នេះជាឃុំដែលជនជាតិ Mong រស់នៅ ១០០%។ ជាមនុស្សម្នាក់មិនចេះភាសាជនជាតិភាគតិច  ដូច្នេះនៅពេលដែលគាត់ទៅឃោសនា ឬទៅធ្វើស្រែចំការ ឬ ណែនាំប្រជាកសិករក្នុងការផលិត  គាត់ត្រូវមានអ្នកបកប្រែ ដូច្នេះប្រសិទ្ធភាពនៃការងារមិនខ្ពស់នោះទេ ហើយក៏មិនយល់ពីគំនិត និងអារម្មណ៍របស់អ្នកភូមិ។

leftcenterrightdel
កម្មាភិបាលលនិងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Na Loi (កងទ័ពការពារព្រំដែនខេត្ត Nghe An) រៀនភាសា Mong

ដើម្បីយល់ពីគំនិតនិងអារម្មណ៍របស់អ្នកភូមិ លោក Hoang Van Cong បានឧស្សាហ៍ព្យាយាមរៀនភាសាជនជាតិ Mong ដែលរៀបចំដោយអង្គភាព។ រៀនពេលយប់ ពេលថ្ងៃធ្វើការនៅឃុំ និងឆ្លៀតពេលទំនេរដើម្បីរៀនមេរៀនឡើងវិញ។ លោកវរសេនីយ៍ត្រី Hoang Van Cong បានចែករំលែកថា៖ “ទន្ទឹមនឹងការសិក្សាដោយខ្លួនឯង រាល់ពេលដែលខ្ញុំទៅសួរសុខទុក្ខព្រឹទ្ធាចារ្យភូមិ មេភូមិ ឬ ទៅធ្វើស្រែចំការ ឬ ពេលទទួលទានអាហារជាមួយជនរួមជាតិ Mong… ខ្ញុំសុទ្ធតែស្ដាប់ដោយយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់លទ្ធភាពស្ដាប់ និងនិយាយ។

ដោយសារការខិតខំប្រឹងប្រែងនិងការឧស្សាហ៍ព្យាយាមសិក្សា ដូច្នេះការនិយាយភាសា Mong របស់ Hoang Van Cong កាន់តែមានភាពប្រសើរឡើង ហើយគាត់កាន់តែមានទំនុកចិត្ដនៅពេលជួបប្រាស្រ័យទាក់ទងជាមួយអ្នកភូមិ។ ក្នុងដំណើរការពិភាក្សាការងារ អ្វីៗដែលមិនយល់ គាត់សុំការពន្យល់ពីជនរួមជាតិ។ អាស្រ័យហេតុនេះ គាត់កាន់តែមានភាពស្និទ្ធស្នាលនិងត្រូវបានអ្នកភូមិស្រឡាញ់រាប់អាន  ការឃោសនានិងផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយ​ និងច្បាប់របស់រដ្ឋដល់ជនរួមជាតិក៏កាន់តែងាយស្រួល និងមានប្រសិទ្ធភាពថែមទៀត។

ថ្នាក់នីមួយៗមានរយៈពេលប្រហែល ៦ ខែ ដែលត្រូវបានរៀបចំនៅព្រឹកថ្ងៃចន្ទ និងរៀងរាល់យប់ថ្ងៃពុធ។ ជាជនជាតិ Mong ម្នាក់ លោកអនុសេនីយ៍ឯកបំរុង Lau Ba Nenh យុទ្ធជនឈ្លបយកការណ៍នៃប៉ុស្តិ៍ការពារព្រំដែន Na Loi ត្រូវបានប្រគល់ភារកិច្ចរៀបចំកម្មវិធីសិក្សានិងបង្រៀនភាសា Mong សម្រាប់កម្មាភិបាលនិងយុទ្ធជនក្នុងអង្គភាព។ លោកអនុសេនីយ៍ឯកបំរុង Lau Ba Nenh បាននិយាយថា ដើម្បីជួយកម្មាភិបាលនិងយុទ្ធជនសិក្សាបានងាយយល់  អាចនិយាយជាមួយបងប្អូនដោយភាសា Mong  ខ្ញុំយកចិត្ដទុកដាក់ដល់របៀបសរសេរ ការអាននិងបញ្ចេញសំឡេង ទំនៀមទម្លាប់ និងវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong។

leftcenterrightdel
ការត្រួតពិនិត្យភាសាជនជាតិ Mong សម្រាប់យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Na Loi

លោកអនុសេនីយ៍ឯក Nguyen Xuan Thanh ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Na Loi បានឲ្យដឹងថា៖ “ដើម្បីបំពេញភារកិច្ចនយោបាយ ការដែលកម្មាភិបាល និងយុទ្ធជនស្តាប់ និយាយនិងយល់ភាសា Mong នឹងជួយបង្កលក្ខណៈងាយស្រួលសម្រាប់ការចលនាមហាជន ជាពិសេសការផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋដល់ប្រជាជន។ ដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មេបញ្ជាការនៃអង្គភាពបានរៀបចំថ្នាក់រៀនភាសា Mong ជូនកម្មាភិបាលនិងយុទ្ធជនទាំងអស់នៅអង្គភាព”។ 

ការដែលកម្មាភិបាលនិងយុទ្ធជននៃអង្គភាពចេះភាសាជនជាតិភាគតិចមួយចំនួននៅភូមិសាស្ដ្របានបង្កលក្ខណៈងាយស្រួលសម្រាប់ការបំពេញការងារនិងនិយាយជាមួយអ្នកភូមិ។ អាស្រ័យហេតុនេះ ការឃោសនានិងផ្សព្វផ្សាយជនរួមជាតិគោរពគោលការណ៍របស់បក្ស  គោលនយោបាយនិងច្បាប់របស់រដ្ឋ ជាមួយគ្នានោះ មិនស្តាប់និងមិនធ្វើតាមទស្សនៈខុសឆ្គង ការបំភ្លៃការពិតរបស់មុខសញ្ញាអាក្រក់។ 

អាចនិយាយបានថា តាមរយៈការបំផុសចលនារៀនភាសាជនជាតិភាគតិចក្នុងចំណោមកម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Nghe An បាននិងកំពុងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារកសាងនិងការពាររឹងមាំនូវអធិបតេយ្យភាព សន្តិសុខនៅតាមព្រំដែនជាតិក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Pham Diep