គ្រួសាររបស់លោក Son Hang បានចាប់ផ្តើមចិញ្ចឹមគោទឹកដោះកាលពីឆ្នាំ ២០០៩។ ដោយសារការចិញ្ចឹមត្រូវ​បាន​អនុវត្តតាមទម្លាប់ចាស់ និងមិនមានបច្ចេកទេសត្រឹមត្រូវ ទើបហ្វូងគោរបស់គ្រួសារគាត់តែងតែឆ្លងជំងឺ និងផ្តល់ទឹកដោះគោមានគុណភាពអន់។

leftcenterrightdel
លោក Son Hang ថែទាំហ្វូងគោរបស់គ្រួសារ

ឆ្នាំ ២០១៥ នៅពេលដែលមានគម្រោងអភិវឌ្ឍន៍ និងចិញ្ចឹមមេគោយកទឹកដោះរបស់ខេត្ត Soc Trang ត្រូវបានអនុវត្ត ព្រមទាំងមានគោលនយោបាយគាំទ្រកសិករ លោក Hang បានស្នើសុំចូលរួម។ ក្នុងដំណើរការចូលរួមគម្រោងនេះ លោក Hang ទទួលបានការគាំទ្រសត្វពូជ សិក្សាពីបច្ចេកទេសចិញ្ចឹមសត្វគោ និងទទួលបានការផ្តល់ប្រឹក្សាជាប្រចាំពីបុគ្គលិកបច្ចេកទេសនៅពេលជួបការលំបាក។

នៅពេលដំបូងចូលរួមគម្រោងអភិវឌ្ឍន៍ និងចិញ្ចឹមមេគោយកទឹកដោះរបស់ខេត្ត លោក Son Hang មានគោត្រឹមតែ ៣ ក្បាលប៉ុណ្ណោះ រហូតមកទល់បច្ចុប្បន្ននេះ ហ្វូងគោរបស់គ្រួសារគាត់ បានកើនឡើងដល់ ១៨ ក្បាល នាំមកនូវប្រាក់ចំណូលជាង ៦ លានដុងក្នុងមួយសប្តាហ៍។ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច លោក Son Hang ក៏បានបណ្ដាក់ទុនទិញម៉ាស៊ីន និងឧបករណ៍សម្រាប់ចិញ្ចឹមសត្វគោផងដែរ។

អាស្រ័យដោយការចិញ្ចឹមគោប្រកបដោយជោគជ័យ នាំមកនូវប្រាក់ចំណូលស្ថិរភាព ជីវភាពរស់នៅរបស់គ្រួសារលោក Son Hang មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែគិតគូរពីការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ លោក Son Hang ថែមទាំងណែនាំ និងចែករំលែកបច្ចេកទេសចិញ្ចឹមគោ ដល់ប្រជាពលរដ្ឋដែលត្រូវការអភិវឌ្ឍសេដ្ឋកិច្ចពីសត្វគោទឹកដោះដូចគ្រួសាររបស់គាត់ទៀតផង៕

បកប្រែដោយ Huyen Trang