ចម្លើយ៖ យោងតាមមាត្រាទី ១៨ នៃអនុក្រិត្យលេខ ១៦២/២០១៧/NĐ-CP របស់រដ្ឋាភិបាល ស្តីពីបែបបទ និងនីតិវិធីនៃការចុះឈ្មោះជាអ្នកមុខអ្នកការ សម្រាប់ពលរដ្ឋវៀតណាម ដែលត្រូវបានតែងតាំង បោះឆ្នោត និងជ្រើសតាំងនៅឯបរទេស ត្រូវកំណត់ដូចខាងក្រោម៖

leftcenterrightdel
រូបថតឧទាហរណ៍ (Baophapluat.vn)

១. ពលរដ្ឋវៀតណាមដែលត្រូវបានតែងតាំង បោះឆ្នោត ជ្រើសតាំងដោយអង្គការសាសនាបរទេស នៅពេលត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីធ្វើជាអ្នកមុខអ្នកការ អង្គការសាសនា មានភារកិច្ចបញ្ជូនឯកសារចុះឈ្មោះទៅស្ថាប័នមជ្ឈិមគ្រប់គ្រងរដ្ឋទទួលបន្ទុកជំនឿ និងសាសនា។

ឯកសារចុះឈ្មោះរួមមាន៖

ក) ការចុះឈ្មោះជាលាយលក្ខណ៍អក្សរបញ្ជាក់ពីឈ្មោះ និងទីស្នាក់ការរបស់អង្គការសាសនា; ឈ្មោះ តំបន់ទទួលបន្ទុក សេចក្តីថ្លៃថ្នូរនិងមុខតំណែងរបស់បុគ្គលដែលបានចុះឈ្មោះនៅបរទេស និងនៅវៀតណាម។

ខ) ប្រវត្តិរូបសង្ខេប ប័ណ្ណកត់ត្រាយុត្តិធម៌របស់បុគ្គលដែលចុះឈ្មោះ;

គ) សេចក្តីសង្ខេបនៃដំណើរការធ្វើសកម្មភាពសាសនានៅឯបរទេសរបស់បុគ្គលដែលចុះឈ្មោះ;

ឃ) ឯកសារបញ្ជាក់ពីសេចក្តីថ្លៃថ្នូរ មុខតំណែង និងតំបន់ប្រតិបត្តិការរបស់បុគ្គលដែលត្រូវបានតែងតាំង ជ្រើសរើស ឬបោះឆ្នោតនៅឯបរទេស។

២. ស្ថាប័នគ្រប់គ្រងរដ្ឋដែលទទួលបន្ទុកជំនឿ និងសាសនា ត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៦០ ថ្ងៃ ចាប់ពីថ្ងៃទទួលបានឯកសារចុះឈ្មោះពេញលេញ និងត្រឹមត្រូវ។ ក្នុងករណីបដិសេធការចុះឈ្មោះ ការឆ្លើយតបជាលាយលក្ខណ៍អក្សរត្រូវតែបញ្ជាក់យ៉ាងច្បាស់អំពីហេតុផល។

៣. ពលរដ្ឋវៀតណាមដែលចុះឈ្មោះជាអ្នកមុខអ្នកការ មានសិទ្ធិប្រតិបត្តិការសាសនាតាមសេចក្តីថ្លៃថ្នូរ និងមុខតំណែង បន្ទាប់ពីទទួលបានការយល់ព្រមពីស្ថាប័នគ្រប់គ្រងរដ្ឋទទួលបន្ទុកជំនឿ និងសាសនា៕

បកប្រែដោយ Huyen Trang