នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ 1898/QD-TTg អនុម័តលើគម្រោង "គាំទ្រសកម្មភាពសមភាពយេនឌ័រនៅតំបន់ជនជាតិភាគតិចក្នុងដំណាក់កាល ២០១៨-២០២៥" (គម្រោង) ជាមួយនឹងគោលដៅរួមគឺបង្កើតការផ្លាស់ប្តូរជាក់ស្តែងស្តីពីសមភាពយេនឌ័រ ជំរុញការអនុវត្តប្រកបដោយជោគជ័យនូវគោលបំណងនៃយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រនៅតំបន់ជនជាតិភាគតិច រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។

leftcenterrightdel
ស្ត្រីជនជាតិ Dao ក្រហមក្នុងសំលៀកបំពាក់ប្រពៃណី

គណៈកម្មាធិការជនជាតិបានរៀបចំចងក្រង និងចែកចាយខិតប័ណ្ណចំនួន ២០,០០០ ស្តីពីសមភាពយេនឌ័រជាភាសាជនជាតិជាច្រើន និងសៀវភៅការងារសមភាពយេនឌ័រចំនួនជាង  ១៥,០០០ ក្បាល។ មូលដ្ឋាននានាទូទាំងប្រទេសក៏បានបោះពុម្ព និងចែកចាយខិត្តប័ណ្ណ ផ្ទាំងរូបភាពឃោសនា សៀវភៅឃោសនាជិត ១.៥ លាន ដល់កម្មាភិបាលទទួលបន្ទុកកិច្ចការជនជាតិ និងប្រជាពលរដ្ឋផងដែរ។

តាមលោកស្រី Hoang Thi Hanh អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិឲ្យដឹងថា ការលើកកម្ពស់សមភាពយេនឌ័រនៅតំបន់ជនជាតិភាគតិចចាំបាច់ត្រូវផ្សាភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់ លើកកំពស់ជីវភាពខាងសម្ភារៈ ស្មារតីរបស់ប្រជាជន ព្រោះនៅពេលសេដ្ឋកិច្ចរីកចម្រើន កម្រិតវប្បធ៌មរបស់ប្រជាជនត្រូវបានលើកកំពស់នោះ គឺការយល់ដឹងរបស់ប្រជាជនអំពីសមភាពយេនឌ័រនឹងត្រូវបានលើកកំពស់ផងដែរ។

លើសពីនេះ ដើម្បីឲ្យការងារសមភាពយេនឌ័រត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព គឺចាំបាច់ត្រូវមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ការសម្របសម្រួលយ៉ាងសកម្មរវាងស្ថាប័នគ្រប់លំដាប់ថ្នាក់ ហើយទន្ទឹមនឹងនោះ ចាំបាច់ត្រូវមានការជំរុញការងារឃោសនា  ការអប់រំ និងផ្សព្វផ្សាយច្បាប់ ការបណ្តុះបណ្តាល និងការលើកកំពស់សមត្ថភាពសម្រាប់កម្មាភិបាលទទួលបន្ទុកកិច្ចការជនជាតិ និងសមភាពយេនឌ័រ រួម​ទាំង​កសាង និងពង្រីកគំរូល្អៗក្នុងការអនុវត្តសមភាពយេនឌ័រ៕

បកប្រែដោយ​ Duy Hoan