ជាក់ស្តែង នៅតាមបណ្តាឃុំតំបន់ជនជាតិភាគតិចនៃខេត្ត Son La ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនៅមានការលំបាក និងខ្វះខាតនៅឡើយ។ ទន្ទឹមនឹងនោះ កន្លែងជាច្រើននៅតែមានទំនៀមទម្លាប់ហួសសម័យ កង្វះទឹកស្អាត ហើយការបំពុលបរិស្ថានអាចកើតមានជំងឺផ្សេងៗ។ ដើម្បីរួមចំណែកពុះពារការលំបាកនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្ត Son La បានវិនិយោគលើការកសាងសំណង់ផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជន នាំមកនូវលទ្ធផលជាក់ស្តែង។

leftcenterrightdel
ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ (រូបថតឧទាហរណ៍៖ vnanet.vn)

អនុវត្តកម្មវិធី “ពង្រីកទំហំអនាម័យបរិស្ថាន និងទឹកស្អាតជនបទ ដោយផ្អែកលើកម្ចីធនាគារពិភពលោក” (RB-SupRSWS) នៅខេត្តតំបន់ភ្នំភាគខាងជើង តំបន់ខ្ពង់រាប Tay Nguyen និងតំបន់ខាងត្បូងនៃភាគកណ្តាល ដំណាក់កាលឆ្នាំ ២០១៦-២០២០ ខេត្ត Son La ត្រូវបានជួយឧបត្ថម្ភក្នុងការសាងសង់សំណង់ថ្មីចំនួន៣ និងជួសជុល ពង្រីកសំណង់ផ្គត់ផ្គង់ទឹកស្អាតចំនួន១៨។ សំណង់ទាំងនេះត្រូវបានដំឡើងជាមួយនឹងឧបករណ៍ប្រព្រឹត្តិកម្មទឹកទំនើប ដោយបំពេញតាមស្តង់ដារ QCVN02:2009/BYT របស់ក្រសួងសុខាភិបាលដែលជួយជនជាតិភាគតិចឱ្យទទួលបានទឹកស្អាត។

ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់សំណង់ទឹកស្អាតនៅតំបន់ជនបទ និងតំបន់ជនជាតិភាគតិច ខេត្ត Son La បានដឹកនាំមូលដ្ឋាននានារៀបចំផែនការការពារប្រភពទឹកបញ្ចូលសម្រាប់សំណង់ ព្រមទាំងចាត់តាំងកម្មាភិបាលឃុំ ត្រួតពិនិត្យ  និងឃ្លាំមើលប្រតិបត្តិការដោយផ្ទាល់។ល។

ទន្ទឹមនឹងនោះ ស្ថាប័នជំនាញក៏បានសហការជាមួយឃុំនានាបើកវគ្គបំប៉ន់ស្តីពីការគ្រប់គ្រង ជួសជុល និងប្រតិបត្តិការឧបករណ៍ក្នុងដំណើរការប្រើប្រាស់ ធានាការផ្គត់ផ្គង់ទឹកជាប្រចាំ។ ឃុំ និងភូមិទាំងឡាយ ផ្សព្វផ្សាយជាប្រចាំដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការការពារសំណង់ កាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅតំបន់ទំនាបទឹក ដើម្បីកុំឱ្យរំខានដល់ការផ្គត់ផ្គង់ទឹកស្អាត។ល។

នាពេលខាងមុខ ខេត្ត Son La នឹងបន្តកៀងគរប្រភពទុនដើម្បីកសាងសំណង់ផ្គត់ផ្គង់ទឹកស្អាតថ្មី ជាពិសេសនៅតំបន់ជនជាតិភាគតិច ព្រមទាំងពង្រឹងការគ្រប់គ្រង ប្រតិបត្តិការនិងធានាប្រសិទ្ធភាពនៃសំណង់ ដោយហេតុនេះ រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

បកប្រែដោយ Huyen Trang