មូលហេតុមួយនៃជោគជ័យនេះ គឺកម្លាំងមហាសាមគ្គីភាពជាតិដ៏រឹងមាំ។ មាតុភូមិមានការរីកចំរើន ជីវភាពក៏ប្រសើរឡើង ដូច្នេះហើយឆ្នាំនេះ ជនជាតិភាគតិចនៅខេត្ត Gia Lai មានថ្ងៃមហាសាមគ្គីជាតិដ៏រីករាយ និងរំភើបផងដែរ...

តាំងពីព្រលឹមស្រាងៗ តែភូមិ De Ktu (ទីប្រជុំជន ស្រុក Mang Yang) បានមានភាពអ៊ូអរដោយសំឡេងគង ឃ្មោះ និងសំណើចរបស់ប្រជាពលរដ្ឋនៅផ្ទះសហគមន៍ ដើម្បីចូលរួមពិធីបុណ្យមហាសាមគ្គីជាតិ និងរំលឹកខួប ៩១ ឆ្នាំ ទិវារណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០/១៨ វិច្ឆិកា ២០២១)។

អញ្ជើញចូលរួមសប្បាយរីករាយជាមួយបងប្អូនមានលោក Ho Van Nien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្ត  និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Gia Lai។ លោកស្រី Huel ប្រធានគណៈកម្មការរណសិរ្សភូមិ De Ktu បានមានប្រសាសន៍ថា៖ “ភូមិរបស់យើងមាន ១៣៥ គ្រួសារ ហើយ ១០០% ជាជនជាតិ Ba Na រហូតមកដល់ពេលនេះ មានគ្រួសារក្រីក្រត្រឹមតែ ១៤ គ្រួសារប៉ុណ្ណោះ។ នៅឆ្នាំ ២០២១ នឹងមាន ១២៧ គ្រួសារសម្រេចបាន "គ្រួសារវប្បធម៌" ។

leftcenterrightdel
លោក Ho Van Nien លេខាគណៈកម្មាធិការបក្សខេត្ត Gia Lai (ឈរដំបូងឆ្វេង) ជូនអំណោយដល់កម្មាភិបាល និងប្រជាជនភូមិ De Ktu

ជាពិសេសប្រជាពលរដ្ឋនៅក្នុងភូមិបានស្ម័គ្រចិត្ដចូលរួមក្នុងការជួសជុលផ្លូវ លូ ដាំដើមផ្កា និងដាំដើមឈើនៅតាមសងខាងផ្លូវភូមិ។ល។ អាស្រ័យហេតុនេះ ទេសភាពបរិស្ថានត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ ផ្លូវក្នុងភូមិតែងតែមានពណ៌បៃតង-ស្អាត-ស្រស់ស្អាត។ ប្រជាជនក៏បានផ្លាស់ប្តូរទំនៀមទំលាប់របស់ពួកគេក្នុងការចិញ្ចឹមសត្វ ហើយលែងមានបាតុភូតនៃការចិញ្ចឹមសត្វគោក្របី និងបសុបក្សីបែបប្រលែងទៀតហើយ។

ស្រដៀងនឹងភូមិ De Ktu ភូមិជនជាតិភាគតិចជាច្រើនក្នុងខេត្ត Gia Lai បានប្រារព្ធទិវាមហាសាមគ្គីជាតិ និងអបអរសាទរខួបលើកទី ៩១ ឆ្នាំនៃទិវាប្រពៃណីរណសិរ្សមាតុភូមិជាតិវៀតណាមប្រកបដោយបរិយាកាសរីករាយ និងរំភើបចិត្ត។ ភាពស្អិតរមួតក្នុងសហគមន៍ និងសាមគ្គីភាពដ៏អស្ចារ្យនៅតែបន្តកើនឡើងជាលំដាប់ក្នុងសម័យកាលថ្មី។ ទិវាសាមគ្គីភាពជាតិដ៏អស្ចារ្យក៏ផ្តល់កិត្តិយសដល់គំរូល្អ ការអនុវត្តល្អ និងគំរូនៃការលះបង់ខ្លួនឯងចំពោះសហគមន៍ផងដែរ។ ទាំងនោះគឺជាការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងភូមិចំនួន ៤ គឺ Pong, Hek, Tro និង Kinh Peng (ឃុំ Chu A Thai ស្រុក Phu Thien) មិនត្រឹមតែបញ្ចប់ស្ថានភាពប្រជាជនចាកចេញពីភូមិទៅភ្នំរស់នៅដោយឯកោ។

ដើម្បីលើកកម្ពស់ដោយឥតឈប់ឈរនូវភាពរឹងមាំនៃមហាសាមគ្គីជាតិដ៏មហិមា និងកសាងមាតុភូមិដ៏សម្បូរបែបនោះ គណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តអនុវត្តឱ្យបានល្អនូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ

ទិវាមហាសាមគ្គីភាពជាតិដ៏អស្ចារ្យឆ្នាំនេះ ត្រូវបានណែនាំដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Gia Lai ដើម្បីរៀបចំដោយបត់បែនទៅតាមកាលៈទេសៈសមស្របនឹងស្ថានភាពនៅមូលដ្ឋាន ផ្តោតលើការសរសើរសមូហភាព បុគ្គល និងគ្រួសារដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តនូវរាល់ការចលនាប្រលងប្រណាំង ការឃោសនា ការចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារទទួលរបបគោលនយោបាយពីរដ្ឋ ប្រជាពលរដ្ឋដែលមានគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ និងជួបការលំបាក...

ចំពោះមូលដ្ឋានដែលកំពុងអនុវត្តការបិទផ្លូវ និងការរក្សាគម្លាតសង្គម ដើម្បីការពារនិងគ្រប់គ្រងការរីករាលដាលនៃមេរោគ Covid-19 គឺផ្តោតលើការផ្សព្វផ្សាយ ការចលនា ការដាស់តឿនស្មារតីនៃសាមគ្គីភាពដ៏អស្ចារ្យ ជំនះការលំបាក និងការអនុវត្តយ៉ាងតឹងរឹងនូវរាល់បទប្បញ្ញត្តិនៃការរៀបចំសកម្មភាពមនុស្សធម៌ ជួយគ្រួសារ និងបុគ្គលដែលមានការលំបាក...៕

បកប្រែដោយ Minh Trung