កាលពីឆ្នាំ ២០១៦ អត្រាគ្រួសារក្រីក្រនៅក្នុងខេត្ត Gia Lai មានចំនួន ១៩.៧១% ខណៈដែលអត្រា​គ្រួសារក្រីក្រជាជនជាតិភាគតិចគឺ ៤០.១៨% ស្មើនឹងជាង ៨៦% នៃចំនួនគ្រួសារក្រីក្រសរុបនៅក្នុងខេត្ត។ ប្រឈមមុខនឹងស្ថានភាពនោះ កាលពីថ្ងៃទី ១២ មេសា ឆ្នាំ​២០១៧ គណៈកម្មាធិការបក្សខេត្ត Gia Lai បានចេញសេចក្តីសម្រេចចិត្ត​លេខ ០៥-NQ/TU ស្តីពី “ការ​កាត់បន្ថយអត្រា​ក្រីក្រយ៉ាងឆាប់រហ័ស និងនិរន្តរភាព ក្នុងចំណោមជនជាតិភាគតិច ដំណាក់កាល ២០១៧-២០២០ និងទិសដៅឆ្ពោះទៅឆ្នាំ ២០២៥”។

ដើម្បីអនុវត្តសេចក្តី​សម្រេច​ចិត្ត​លេខ 05-NQ/TU គណៈកម្មាធិការប្រជាជនខេត្ត Gia Lai បាន​រៀបចំ​កម្មវិធីសកម្មភាពមួយដែលមានផែនទីបង្ហាញផ្លូវ និងមាន​ដំណោះស្រាយព្រមៗគ្នា ដោយ​សំដៅកៀងគរធនធានទាំងអស់ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងតំបន់​ជនជាតិភាគតិច។

leftcenterrightdel
ការជួសជុលផ្លូវនៅខេត្ត Gia Lai (រូបថត៖ vnanet.vn)

មន្ទីរ  អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានទាំងអស់​ បាន​កំណត់ថានេះជាភារកិច្ចស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដោយបាន​អនុវត្ត​​គំរូ​ល្អៗ និងរបៀបធ្វើប្រកបដោយប្រសិទ្ធភាពជាច្រើន​ដើម្បីជួយប្រជាពលរដ្ឋឱ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព ដូចជា៖ ការដាំចេកនៅភូមិ Nak និងទីរួមស្រុក Kbang; ការចិញ្ចឹមពពែនៅភូមិ Dam ឃុំ To Tung (ស្រុក Kbang); ការដាំដុះក្រោមម្លប់ព្រៃក្នុងឃុំ Hai Yang, ឃុំ Ha Dong, ឃុំ Kon Gang; ការចិញ្ចឹមជ្រូកនៅឃុំ Ha Bau និងឃុំ Ha Dong (ស្រុក Dak Doa)។

ជាពិសេស គណៈកម្មាធិការបក្សស្រុក Duc Co បានចេញសេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំជាច្រើន ដើម្បីដឹកនាំការបង្កើតការងារធ្វើ ការជួយគាំទ្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងផលិតកម្មកសិកម្ម។ កម្មាភិបាល សមាជិកបក្សនីមួយៗដើរតួនាទីជាស្នូលក្នុងការជួយ និងជំរុញប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងផលិត និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ...

ទាំង​នេះគឺជាវិធីថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត មានប្រសិទ្ធភាព និងមនុស្សធម៌របស់ខេត្ត Gia Lai ដើម្បីកុំឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។ ដូច្នេះហើយបានជា ខេត្ត Gia Lai មានលទ្ធផលកាត់បន្ថយភាពក្រីក្រគួរឱ្យចាប់អារម្មណ៍ កាលពីចុងឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រក្នុងខេត្តទាំងមូលនៅត្រឹមតែ ៥.៣៨%; អត្រាគ្រួសារក្រីក្រក្នុងចំណោមជនជាតិភាគតិចបានថយចុះមកត្រឹម ១១.១៤% ហើយនិងខិតខំដល់ចុងឆ្នាំ២០២១ អត្រាគ្រួសារក្រីក្រក្នុងខេត្តទាំងមូលនឹងនៅ​ត្រឹមតែ ២.៣៨% ប៉ុណ្ណោះ៕

បកប្រែដោយ Duy Hoan