ជនជាតិ La Ha គឺជាជនជាតិភាគតិចដែលមានមនុស្សតិចតួចណាស់ ហើយភាគច្រើនធ្វើស្រែចម្ការ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែពឹងផ្អែកលើធម្មជាតិ ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការផលិតនៅតែមានកម្រិត ដូច្នេះផលិតភាពនិងទិន្នផលមានកម្រិតទាប ហើយប្រជាជនមិនមានអាហារគ្រប់គ្រាន់នៅឡើយ។

leftcenterrightdel
បងប្អូនជនជាតិ La Ha ត្រូវបានជួយផលិត និងចិញ្ជឹមសត្វ (រូបថត៖ vnanet.vn)

ដើម្បីជួយបងប្អូនជនជាតិ La Ha រួចផុតពីភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវភាពរស់នៅ នៅប៉ុន្មានឆ្នាំកន្លងមក ខេត្ត Son La បានអនុវត្តគោលនយោបាយជួយឧបត្ថម្ភពិសេសជាច្រើន។ ពិសេស ខេត្ត Son La បានចេញសេចក្តីសម្រេចចិត្តលេខ 2477/QĐ-UBND ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ស្ដីពីការជួយគាំទ្រអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិ La Ha ដំណាក់កាល ២០១៧-២០២៥ ដើម្បីអនុវត្តគម្រោងជួយគាំទ្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់ជនជាតិភាគតិចដែលមានមនុស្សតិចតួចណាស់ ដំណាក់កាល ២០១៦-២០២៥ តាមសេចក្តីសម្រេចចិត្តលេខ 2086/QĐ-TTg ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ របស់នាយករដ្ឋមន្រ្តី។ ការអនុវត្តគម្រោងបានជួយបងប្អូនជនជាតិ La Ha ផ្លាស់ប្តូរទំនៀមទម្លាប់រស់នៅនិងផលិតកម្ម ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ និងអភិរក្សតម្លៃវប្បធម៌ប្រពៃណី រួមទាំងភាសានៃជនជាតិខ្លួន។ ការពង្រីងនិងវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធនិងការជួយគាំទ្រផលិតកម្ម បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកបង្រួមគម្លាតនៃការអភិវឌ្ឍរវាងជនរួមជាតិនៅក្នុងខេត្ត។

លោក Luong Van Toan អនុប្រធានគណៈកម្មការជនជាតិខេត្ត Son La បានឲ្យដឹងថា អនុវត្តសេចក្តីសម្រេចចិត្តលេខ 2086/QĐ-TTg ខេត្ត Son La ទទួលបានថវិកាជាង ៦២ ពាន់លានដុង។ នេះជាការយកចិត្តទុកដាក់ដ៏ធំធេងរបស់បក្ស និងរដ្ឋ ចំពោះជនរួមជាតិភាគតិចនិយាយរួម ជនជាតិភាគតិចដែលមានមនុស្សតិចតួចណាស់និយាយដោយឡែក។ ទន្ទឹមនឹងនោះ ខេត្តបានផ្តោតទៅលើការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ La Ha ទៀតផង។ នៅពេលខាងមុខ ស្ថាប័នមានសមត្ថកិច្ច និងគណៈកម្មការជនជាតិខេត្ត Son La នឹងបន្តពិនិត្យ និងក្តាប់ជាប់ស្ថានភាពនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាបញ្ហាដែលនៅសេសសល់ដើម្បីជួយគាំទ្រអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Thuy Anh