ចម្លើយ៖ យោងតាមមាត្រាទី ១២ អនុក្រឹត្យលេខ ១៦២/២០១៧/ND-CP របស់រដ្ឋាភិបាលចែងថា បែបបទនិងនីតិវិធីសម្រាប់ការរំលាយគ្រឹះស្ថានបណ្តុះបណ្តាលសាសនាតាមសេចក្តីសម្រេចចិត្ដរបស់អង្គការសាសនាត្រូវបានកំណត់ដូចខាងក្រោម៖

១. អង្គការសាសនារំលាយគ្រឹះស្ថានបណ្តុះបណ្តាលសាសនាតាមសេចក្តីសម្រេចចិត្ដរបស់អង្គការមានភារកិច្ចត្រូវផ្ញើសំណុំឯកសារស្នើសុំស្ថាប័នទទួលបន្ទុកខាងជំនឿសាសនាថ្នាក់មជ្ឈិម។

សំណុំឯកសាររួមមាន៖

ក) លិខិតស្នើសុំលើកច្បាស់នាម ទីស្នាក់ការអង្គការសាសនា នាម ទីស្នាក់ការនិងការរៀបចំរចនាសម្ព័ន្ធនៃគ្រឹះស្ថានបណ្តុះបណ្តាលសាសនា, មូលហេតុនិងពេលវេលានៃការរំលាយ។

ខ) តារាងប្រកាសទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុ។

គ) វិធីសាស្ដ្រក្នុងការដោះស្រាយទ្រព្យសម្បត្តិ ហិរញ្ញវត្ថុនិងពេលវេលាកំណត់សម្រាប់ការសងបំណុល (បើជាប់បំណុល) វិធីសាស្រ្តដោះស្រាយផលប្រយោជន៍របស់និស្សិតនិងមនុស្សដែលពាក់ព័ន្ធ។

leftcenterrightdel
វត្ត Quan Su ទីក្រុងហាណូយ (រូបភាព៖ vnanet.vn)

២. គ្រឹះស្ថានបណ្តុះបណ្តាលសាសនាមានទំនួលខុសត្រូវក្នុងការជូនដំណឹងអំពីកាលកំណត់នៃការសងបំណុល (បើជាប់បំណុល) ជូនដល់អង្គការនិងបុគ្គលពាក់ព័ន្ធ។

៣. ស្ថាប័នគ្រប់គ្រងខាងជំនឿសាសនាថ្នាក់មជ្ឈិមយល់ព្រមឲ្យអង្គការសាសនារំលាយគ្រឹះស្ថានបណ្ដុះបណ្ដាលសាសនាក្នុង​រយៈ​ពេលកំណត់ ៤៥ ថ្ងៃ គិតចាប់ពីថ្ងៃផុតកំណត់នៃការសងបំណុល (បើមាន) និងទូទាត់ទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុដែលបានកត់ត្រាក្នុងសេចក្តីជូនដំណឹងរបស់អង្គការដែលគ្មានការប្ដឹង។ ករណីមិនយល់ព្រមត្រូវតែឆ្លើយតបជាលាយលក្ខណ៍អក្សរនិងបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់។

៤. យ៉ាងយូរបំផុត ៥ ថ្ងៃ ចាប់ពីថ្ងៃយល់ព្រមឲ្យរំលាយគ្រឹះស្ថានបណ្តុះបណ្តាលសាសនា អង្គការសាសនាត្រូវមានទំនួលខុសត្រូវរំលាយគ្រឹះស្ថានបណ្ដុះបណ្ដាលសាសនានិងដាក់ជូនច្បាប់ដើមនៃការយល់ព្រមបង្កើតអង្គការសាសនាជូនស្ថាប័នគ្រប់គ្រងខាងជំនឿសាសនាវិញ។ ច្បាប់ដើមនៃការបង្កើតគ្រឹះស្ថានបណ្ដុះបណ្ដាលសាសនានៃអង្គការសាសនា លិខិតបញ្ជាក់ដោយនគរបាលអំពីគ្រឹះស្ថានបណ្ដុះបណ្ដាលសាសនាត្រូវរំលាយ និងបំផ្លាញចោលត្រាតាមបទប្បញ្ញត្ដិ។

៥. យ៉ាងយូរបំផុត ២០ ថ្ងៃ គិតចាប់ពីថ្ងៃគ្រឹះស្ថានបណ្ដុះបណ្ដាលត្រូវរំលាយ អង្គការសាសនាមានទំនួលខុសត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការរំលាយគ្រឹះស្ថានបណ្តុះបណ្តាលសាសនាដល់ស្ថាប័នគ្រប់គ្រងជំនឿសាសនាថ្នាក់មជ្ឈិម។

* មិត្ដអ្នកអានឈ្មោះ Bui Van Linh នៅសង្កាត់ Him Lam ទីក្រុង Dien Bien Phu ខេត្ត Dien Bien បានសួរថា៖ គោលនយោបាយជួយឧបត្ថម្ភធានារ៉ាប់រងចំពោះអាជីវកម្មជួលពលកម្មជាជនជាតិភាគតិចនៅតំបន់ដែលជួបការពិបាកខ្លាំងត្រូវបានកំណត់​យ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមមាត្រាទី ៤ នៃសារាចរចុះលេខ ៥៨/២០១៧/TT-BTC របស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានចែងថា គោលនយោបាយជួយឧបត្ថម្ភធានារ៉ាប់រងសម្រាប់អាជីវកម្មដែលជួលពលកម្មជាជនជាតិភាគតិចនៅតំបន់ភ្នំ និងតំបន់ជួបការលំបាកខ្លាំងត្រូវបានកំណត់ដូចខាងក្រោម៖

១. ថវិការដ្ឋដែលជួយឧបត្ថម្ភជំនួសអាជីវកម្មជួលពលកម្មមានតែ ៥ ឆ្នាំ លើពលករម្នាក់។

២. ការជួយឧបត្ថម្ភធានារ៉ាប់រងត្រូវបានអនុវត្ដសម្រាប់ពលកម្មជាជនជាតិភាគតិចដែលអាជីវកម្មជួលធ្វើការក្រៅម៉ោង ចុះកិច្ចសន្យាដោយមិនកំណត់កាលបរិច្ឆេទ  ឬកិច្ចសន្យាធ្វើការក្រៅម៉ោង  ឬធ្វើការជាក់លាក់ណាមួយដែលមានរយៈពេលកំណត់ចាប់ពី ៣ ខែ ដល់តិចជាង ១២ ខែ៕

បកប្រែដោយ Pham Diep