Pha Thong គឺជាភូមិខ្ពង់រាបជាប់ព្រំដែនជួបការលំបាកយ៉ាងខ្លាំង ពោលគឺ ១០០% នៃគ្រួសារនៅក្នុងភូមិនេះគឺជាជនជាតិ Mong ។ ភូមិនេះមិនទាន់មានអគ្គិសនី និងមិនទាន់មានសេវាទូរស័ព្ទទេ ហើយមានចម្ងាយ ២៧ គីឡូម៉ែត្រផ្លូវលំពីទីកណ្តាលឃុំ។ ដើម្បីបើកថ្នាក់រៀននេះ កម្មាភិបាល និងកងទ័ពនៃប៉ុស្តិ៍ការពារព្រំដែន Nam Lanh និងគ្រូបង្រៀនបានធ្វើដំណើរមកផ្ទះនិមួយៗដើម្បីចលនា បញ្ចុះបញ្ចូលមនុស្សម្នាក់ៗឱ្យទៅរៀន ពីព្រោះថាប្រជាជនមិនចេះអក្សរនៅក្នុងភូមិភាគច្រើនគឺជាអ្នករកស៊ីចិញ្ចឹមគ្រួសារដោយត្រូវតែធ្វើការជារៀងរាល់ថ្ងៃនៅលើចម្ការ ស្រែ។ ពីការចលនានោះ ថ្នាក់រៀនប្រមូលផ្តុំបានអ្នកចូលរួម ៦១ នាក់ដែលមានអាយុចាប់ពី ១៥ ដល់ ៦០ ឆ្នាំ។

leftcenterrightdel
ថ្នាក់រៀនប្រមូលផ្តុំបានអ្នកចូលរួម ៦១ នាក់ដែលមានអាយុចាប់ពី ១៥ ដល់ ៦០ ឆ្នាំ

អ្នកដែលទទួលបន្ទុកការបង្រៀនគឺគ្រូបង្រៀនជាកងទ័ពការពារព្រំដែននៃប៉ុស្តិ៍ការពារព្រំដែន Nam Lanh តែម្តង។ គ្រូបង្រៀនត្រូវតែជាអ្នកចេះភាសាជនជាតិ Mong និងមានទេពកោសល្យបង្រៀនទៀតផង។ គោលដៅភ្លាមៗនៃថ្នាក់រៀនគឺបង្រៀនឱ្យចេះអាន សរសេរ និងគណនាលេខសាមញ្ញៗ បម្រើដោយផ្ទាល់ដល់ការទិញ និងលក់ទំនិញ និងចេះនិយាយភាសាជាតិ។ ម៉ោងសិក្សាប្រចាំថ្ងៃគឺចាប់ពីម៉ោង ៦.០០ ព្រឹកដល់ ៨.៣០។ ក្រោយម៉ោងរៀននោះ ពួកគាត់នៅតែទៅធ្វើការនៅវាលស្រែ ចម្ការបានដូចធម្មតាទេ។ តាមការគ្រោងទុក ថ្នាក់រៀននឹងអនុវត្តដំណាក់កាលទី១ នៃកម្មវិធីលុបបំបាត់អក្ខរកម្ម (ស្មើនឹងថ្នាក់ទី ១ ដល់ថ្នាក់ទី ៣) បន្ទាប់ពីនោះពួកគេនឹងខិតខំបន្តការសិក្សានៅដំណាក់កាលទី ២ (ស្មើនឹងថ្នាក់ទី ៤ ដល់ថ្នាក់ទី ៥) ។

ការបើកថ្នាក់រៀននេះ គឺជាលទ្ធផលនៃកម្មវិធីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនស្រុក Sop Cop ជាមួយកងទ័ពការពារព្រំដែនខេត្ត Son La និងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត។ វាត្រូវបានគេដឹងថា បច្ចុប្បន្ននេះនៅស្រុក Sop Cop មានថ្នាក់លុបបំបាត់អនក្ខកម្មចំនួន ១១ កំពុងដំណើការ។ នាពេលខាងមុខនេះ ភាគីនានានឹងបន្តធ្វើការស្ទង់មតិ និងបើកថ្នាក់លុបបំបាត់អក្ខរកម្មថ្មីៗដើម្បីលើកកម្ពស់ចំណេះដឹងដល់ប្រជាជននៅតំបន់ខ្ពស់ឆ្ងាយដាច់ស្រយ៉ាលនេះ។

បកប្រែដោយ Minh Trung