ដើម្បីចែករំលែក និងជួយប្រជាជននៅក្នុងតំបន់ នាពេលថ្មីៗនេះក្រុមបេសកកម្មនៃយោធភូមិភាគទី ៥ បានចុះសួរសុខទុក្ខ ផ្តល់អំណោយ ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់សម្ភារៈបរិក្ខារពេទ្យដល់ឃុំ Huong Tra ដែរ។ លោក Ho Van Sinh ជនជាតិ Co នៅភូមិ Tra Van បានចែករំលែកថា៖ “ក្រពះខ្ញុំឈឺពីរបីថ្ងៃមកហើយ។ ថ្ងៃនេះនៅពេលដែលលឺថាមានកងទ័ពមកពិនិត្យសុខភាពជូនប្រជាជន ខ្ញុំបានសុំឱ្យកូនប្រុសខ្ញុំដឹកទៅពិនិត្យភ្លាម”។ បន្ទាប់ពីនោះមក លោក Ho Van Sinh ត្រូវបានគេនាំទៅបន្ទប់អេកូ។ ហើយកងទ័ពបានផ្តល់ថ្នាំពេទ្យ និងណែនាំឱ្យលោក Sinh លេបថ្នាំដោយប្រយ័ត្នប្រយែងមុនពេលចាកចេញដែរ។

leftcenterrightdel
ការផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅឃុំ Huong Tra ស្រុក Tra Bong

ដើម្បីចែករំលែកការលំបាកជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងជនរួមជាតិ ក្នុងឱកាសនេះ ក្រុមបេសកកម្មបានផ្តល់អំណោយ ១០០ កញ្ចប់ (៥ សែនដុង/ម្នាក់) និងផ្តល់សម្ភារៈបរិក្ខារពេទ្យដល់មណ្ឌលសុខភាពឃុំ Huong Tra។ លោក Ho Van Man ប្រធានមណ្ឌលសុខភាពឃុំ Huong Tra បានចែករំលែកថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយោធភូមិភាគទី ៥ ដែលបានផ្តល់អំណោយដ៏ជាក់ស្តែងនិងមានអត្ថន័យជាច្រើនដល់យើងខ្ញុំ។ យើងខ្ញុំនឹងប្រើប្រាស់សម្ភារៈបរិក្ខារពេទ្យទាំងនេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព”។

លោកឧត្តមសេនីយ៍ត្រី Truong Thien To អនុប្រធាននយោបាយនៃយោធភូមិភាគទី ៥ បានមានប្រសាសន៍ថា៖ “ក្រុមបេសកកម្មនេះរួមមានវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាយិកាពូកែជាច្រើនមកពីមន្ទីរពេទ្យយោធាលេខ ១៧ រួមជាមួយម៉ាស៊ីននិងឧបករណ៍ជាច្រើនដើម្បីពិនិត្យសុខភាពជូនប្រជាជន។ ក្នុងកំឡុងពេលពិនិត្យសុខភាព ប្រសិនបើរកឃើញមនុស្សដែលមានជំងឺដែលត្រូវការការព្យាបាល យោធភូមិភាគទី ៥ នឹងដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Quang Nam និងគណៈបញ្ជាការដ្ឋានយោធាស្រុក Tra Bong សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរដែនដី ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនរួមជាតិ ព្យាបាលនៅមន្ទីរពេទ្យយោធាលេខ ១៧"។

ការវិលត្រឡប់ជាមួយប្រជាជននៅតំបន់មូលដ្ឋានបដិវត្តន៍ គឺជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យរបស់កម្មាភិបាល និងយុទ្ធជននៃយោធភូមិភាគទី ៥ ដែលរួមចំណែកថែទាំក្រុមគ្រួសារទទួលរបបពីរដ្ឋ និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ ... ដោយហេតុនេះពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនទៅលើបក្ស រដ្ឋ និងកងទ័ព៕

បកប្រែដោយ Huyen Trang