ចម្លើយ៖ យោងតាមមាត្រាទី ៧ អនុក្រឹត្យលេខ ១៦២/២០១៧/NĐ-CP របស់រដ្ឋាភិបាលបានបង្ហាញថា លំដាប់លំដោយ បែបបទ និងនីតិវិធីសម្រាប់ការប្តូរឈ្មោះអង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទត្រូវបានកំណត់ដូចខាងក្រោម៖

១. មុននឹងប្តូរឈ្មោះអង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទគឺអង្គការសាសនាត្រូវផ្ញើលិខិតស្នើដល់ស្ថាប័នមានសមត្ថកិច្ចដែលចែងក្នុងប្រការទី ២ នៃមាត្រានេះ។

លិខិតស្នើបញ្ជាក់ច្បាស់ពីឈ្មោះអង្គការសាសនា ទីស្នាក់ការ និងឈ្មោះអ្នកតំណាងរបស់អង្គការសាសនា។ ឈ្មោះអង្គការសាសនាឬឈ្មោះអង្គការសាសនាក្រោមឱវាទមុននឹងក្រោយប្ដូរ ហេតុផលនិងពេលវេលាដែលគ្រោងនឹងប្តូរភ្ជាប់តាមច្បាប់ចម្លងបញ្ជាក់ពីការទទួលស្គាល់អង្គការសាសនាដោយស្ថាប័នមានសមត្ថកិច្ចក្នុងករណីប្តូរឈ្មោះអង្គការសាសនា, ច្បាប់ថតចម្លងបានបញ្ជាក់ការបង្កើត បែងចែក រួមបញ្ចូលអង្គការសាសនាក្រោមឱវាទរបស់ស្ថាប័នមានសមត្ថកិច្ចនិងលិខិតបង្កើត បែងចែក រួមបញ្ចូលអង្គការសាសនាក្រោមឱវាទរបស់អង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទគ្រប់គ្រងដោយផ្ទាល់សម្រាប់ករណីប្ដូរឈ្មោះរបស់អង្គការសាសនាក្រោមឱវាទ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

២. ស្ថាប័នមានសមត្ថកិច្ចយល់ព្រមឲ្យប្ដូរឈ្មោះរបស់អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទ៖

ក) គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរស្តីពីការប្តូរឈ្មោះអង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទដែលប្រតិបត្តិការនៅខេត្តមួយក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃទទួលបានលិខិតស្នើស្របច្បាប់។ ក្នុងករណីមិនយល់ព្រមត្រូវតែឆ្លើយតបជាលាយលក្ខណ៍អក្សរ និងបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់។

ខ) ស្ថាប័នគ្រប់គ្រងរដ្ឋអំពីជំនឿសាសនានៅមជ្ឈិមត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះការប្តូរឈ្មោះអង្គការសាសនាឬអង្គការសាសនាក្រោមឱវាទដែលកំពុងប្រតិបត្តិការនៅខេត្តជាច្រើនក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃទទួលបានលិខិតស្នើសុំស្របច្បាប់។ ករណីមិនយល់ព្រមត្រូវតែឆ្លើយតបជាលាយលក្ខណ៍អក្សរនិងបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់។

* មិត្ដអ្នកអាន Tran Van Ha នៅឃុំ Truong Hoa ទីក្រុង Hoa Thanh ខេត្ត Tay Ninh បានសួរថា៖ តើកម្រិតលើកលែងឬការកាត់បន្ថយទឹកប្រាក់ជួលដីសម្រាប់អង្គភាពជួលពលករជាជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្ដេច? 

ចម្លើយ៖ យោងតាមប្រការទី ២ មាត្រាទី ៦ សារាចរលេខ ៥៨/២០១៧/TT-BTC របស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានណែនាំគោលនយោបាយមួយចំនួនសម្រាប់ជួយឧបត្ថម្ភដល់អង្គការនិងអង្គភាពជួលពលករជាជនជាតិភាគតិចនៅតំបន់ភ្នំ តំបន់​ជួបការលំបាក កម្រិតលើកលែងនិងកាត់បន្ថយទឹកប្រាក់ជួលដីចំពោះអង្គការជួលពលករជាជនជាតិភាគតិចត្រូវបានកំណត់​ដូចតទៅ៖

ក) អង្គភាពជួលពលករពី ៣០% ដល់តិចជាង ៥០% ជាជនជាតិភាគតិចបើប្រៀបធៀបទៅនឹងចំនួនពលករសរុបដែលធ្វើការជាប្រចាំនៅអង្គភាពនេះត្រូវបានកាត់បន្ថយថ្លៃជួលដីក្នុង ១ ឆ្នាំសម្រាប់ផ្ទៃដីរបស់អង្គភាពស្ថិតក្នុងមុខសញ្ញាត្រូវជួលដីតាម​បទប្បញ្ញត្តិ​នៃច្បាប់ស្តីពីដីធ្លី។

ខ) អង្គភាពជួលពលករពី ៥០% ឡើងទៅជាជនជាតិភាគតិចបើប្រៀបធៀបទៅនឹងចំនួនពលករសរុបដែលមានវត្តមានធ្វើការប្រចាំនៅអង្គភាពត្រូវបានលើកលែងពីការជួលដី ១០០% ក្នុង ១ ឆ្នាំសម្រាប់ផ្ទៃដីរបស់អង្គភាពស្ថិតនៅក្នុងមុខសញ្ញាត្រូវ ជួល ដីតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីដីធ្លី៕

បកប្រែដោយ Thanh Cong